១.ចូលនិយាយពីមូលហេតុដែលធ្វើអោយខ្មែរក្រហមឡើងកាន់អំណាច
បក្សបដិវត្តន៍ប្រជាជនខ្មែរបានបង្កើតឡើងក្នុងឆ្នាំ១៩៥១មកម្លេះហើយបានចូលរួម
ក្នុងការបោះឆ្នោតក្នុងឆ្នាំ១៩៥៥ប៉ុន្តែមិនបានការគាំទ្រពីប្រជាជនបន្ទិចសោឡើយ
ហើយបក្សនេះក៏បានក្លាយជាក្រុមឧទាមដ៏តូចមួយនៅតាមជាយដែនដេលប្រឆាំង
និងរដ្ឋាភិបាល
ប៉ុន្តែក្រោយរដ្ឋប្រហារ១៨ មិនា១៩៧០ ,បក្សនេះបានចាប់មានសកម្មភាពខ្លាំងខ្លា
ដោយ នៅថ្ងៃ២៣ មិនា ១៩៧០ សម្ដេច ព្រះបាទនរោត្តមសីហនុបានអំពាវនាវអោយ
កូនចៅព្រះអង្គ
រត់ចូលព្រៃម៉ាកគីដើម្បីបង្កើតចលនាតស៊ូទាមទារយកអំណាចពី
ឧត្ដមសេនី លន នុល មកវិញ
ដោយស្របតាមកាលៈទេសៈល្អបែបនេះក្រុមនេះបានឆក់ឧកាសយកលេសថាជួយព្រះ
បាទនរោត្តមសីហនុឡើងកាន់អំណាចវិញ ក្រោយមកក៏រួមជាមួយកម្លាំងប្រជាជន
វាយលុកមកលើកងទ័ពរបស់សាធារណរដ្ឋខ្មែរហើយក៏ទទួលបានជោគជ័យជាបន្ត
បន្ទាប់រហូតបានជោគជ័យទាំងស្រុងនៅថ្ងៃទី១៧ មេសា ១៩៧៥ ប៉ុន្តែបក្សនេះមិនព្រម
ប្រគល់អំណាចថ្វាយទ្រង់ឡើយរហូតដល់ឆ្នាំ១៩៧៦ទើប
ប្រកាសខ្លួនជារបបកម្ពុជាប្រជាធិបតេយ្យតែម្តង ,.
EmoticonEmoticon