
ការបែងចែកភូមិភាគតំបន់កាន់កាប់របស់ខ្មែរក្រហមរួមមាន៧
តំបន់៖
-ភូមិភាគបូព៍ា (២០៣) មានមូលដ្ឋាននៅខេត្តកំពង់ចាម រួមបញ្ចូលទាំង ខេត្តព្រៃវែងនិងខេត្តស្វាយរៀងទាំងមូល
ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់
កាត់ចេញពីស្រុកមួយក្នុងខេត្តក្រចេះ គឺ ស្រុកឆ្លូង
និងកាត់យកស្រុកខ្លះនៃខេត្តកណ្ដាល មាន ស្រុក ខ្សាច់កណ្ដាល ល្វាឯម និងមុខកំពូល។ ភូមិភាគនេះចែកចេញជា៥ តំបន់ គឺ តំបន់ ២០ ២១ ២២ ២៣ ២៤ ដឹកនាំដោយ សោ ភឹម។
-ភូមិភាគនិរតី (៤០៥) ភូមិភាគនេះរួមមានខេត្តកំពតនិងខេត្តតាកែវទាំងមូល
ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ (សំរោងទងនិង គងពិសី ) និងស្រុក៥ក្នុងខេត្តកណ្ដាល (
កណ្តាលស្ទឹង ស្អាង កោះធំ កៀនស្វាយ និង លើកដែក) ចែកជា
បួនតំបន់ គឺ តំបន់ ១៣ ៣៣ ៣៥ ២៥ ។ ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក ។
-ភូមិភាគឧត្តរ (៣០៣) រួមមានខេត្តកំពង់ធំ
ផ្នែកខាងលិចទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ
(ស្រុកព្រែកប្រសព្វ) ចែកជា៣តំបន់ គឺតំបន់ ៤១ ៤២ ៤៣
។ដឹកនាំដោយ ៖
-+កុយ ធួន ពីឆ្នាំ ១៩៧០ ដល់១៩៧៦
(ត្រូវសម្លាប់នៅគុកទួលស្លែង
-+នៅឆ្នាំ១៩៧៦ កែ ពក
-+១៩៧៧ កង ចាប
-ភូមិភាគពាយ័ព្យ (៥៦០) រួមមានខេត្តពោធីសាត់ និង បាត់ដំបង
ដែលចែកចេញជា៧ តំបន់ គឺ៖ តំបន់១ ២ ៣ ៤ ៥ ៦ ៧ ។ដឹកនាំដោយ ញឹម
រស៉
-ភូមិភាគបស្ចិម (៤០១) រួមមាន ខេត្តកោះកុង និង កំពង់ឆ្នាំង
ហើយផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ ចែកចេញជា ៥ តំបន់ គឺ៖ តំបន់
៣១ ៣២ ៣៧ ១៥ ១១ ។ ដឹកនាំដោយ ជួ ជេត ។
-ភូមិភាគឦសាន(១០៨) រួមមាន ខេត្ត រតនគីរី ខេត្តមណ្ឌលគីរី
និង ខេត្ត ខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឺងត្រែង ដែលស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ ចែកចេញជា ៦ តំបន់ គឺ៖ តំបន់ ១០១ ១០២ ១០៤ ១០៥ ១០៧ ៥០៥ ។ ដឺកនាំដោយ ណៃ សារ់ាន់ ហៅ យ៉ា សម្លាប់នៅឆ្នាំ១៩៧៦
-ភូមិភាគពិសេស
ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
-ពុំមានអាហារបរិភោគគ្រប់គ្រាន់
-ការសម្លាប់និងទារុណកម្មដោយគ្មានការជំនុំកាត់ក្ដី
-គ្មានសិទ្ធសេរីភាពអ្វីទាំងអស់ អ្វីៗសម្រេចលើអង្គការ
-ការធ្វើការហួសកម្រឹត
EmoticonEmoticon