f February 2018 - Khmer help
ព្រឹត្តិការណ៍​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩

ព្រឹត្តិការណ៍​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩





Image result for ៧ មករា

មក​ទល់​នឹង​ពេល​នេះ​ក្នុង​ចំណោម​ជន​កម្ពុជា​ពុំ​ទាន់​មាន​ការយល់ស្រប​គ្នា​ស្តីពី​អត្ថន័យ​នៃ​ថ្ងៃ​៧ មករា ១៩៧៩ នៅ​ឡើយ​ទេ។
គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​តាំង​តែ​ពី​ដើម​រហូត​មក​តែង​បាន​ចាត់ទុក​ថា ៧​មករា​ជា​ទិវា​បុណ្យ​ជាតិ​ដ៏​ធំ​បំផុត​មួយ ហើយ​នៅ​ថ្ងៃ​៧ មករា ២០០៩ ឆ្នាំ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នេះ​កំពុង​ប្រារព្ធ​ខួប​គម្រប់​៣០​ឆ្នាំ​ដ៏​ធំ​អស្ចារ្យ​មួយ​ដែល​ចូលរួម​ដោយ​ប្រជារាស្រ្ត។
គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់ទុក​ថា ថ្ងៃ​៧ មករា ១៩៧៩ ជា​ថ្ងៃ​រំដោះ​ប្រជាជន​កម្ពុជា​ផុត​ពី​ការកាប់​សម្លាប់​នៃ​របប​ខ្មែរ​ក្រហម​និង​មាន​ជីវិត​ថ្មី​ជា​លើក​ទី​២។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អនុ​ប្រធាន​គណបក្ស​មាន​ប្រសាសន៍​តិះដៀល​ក្រុម​អ្នក​ជំទាស់​ចំពោះ​មតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​សត្វ។
លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «បើ​អ្នក​ឯង​មិន​ហ៊ាន​ទទួល​ស្គាល់​នូវ​ការ​ពិត អ្នក​ឯង​មិន​មែន​ជា​មនុស្ស​ទេ គឺ​ពិត​ជា​សត្វ នេះ​ជា​រឿង​ពិត បើ​គ្មាន​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ទេ តើ​យើង​មាន​ថ្ងៃ​នេះ​ទេ?»
កាលពី​៣០​ឆ្នាំ​មុន​នៅ​ថ្ងៃ​៧ មករា កម្លាំង​តស៊ូ​ខ្មែរ​ដែល​បែក​ចេញ​ពី​ក្រុម​ខ្មែរ​ក្រហម មាន​កងទ័ព​យៀកណាម​កុម្មុយនីស្ត​គាំទ្រ​បាន​វាយ​ដណ្តើម​កាន់កាប់​ប្រទេស​កម្ពុជា​ហើយ​ពួក​ខ្មែរ​ក្រហម ប៉ុល ពត បាន​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​និង​ទៅ​នៅ​ជាយដែន​ខ្មែរ​ថៃ។
លោក ង្វៀន កូថាច់ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម បាន​ប្រាប់​អ្នក​កាសែត​បញ្ជាក់​មូលហេតុ​ថា បើ​មិន​ជួយ​ប្រជាជន​កម្ពុជា​ភ្លាមៗ​ទេ​នោះ​កម្ពុជា​នឹង​ស្លាប់។
លោក ង្វៀន កូថាច់ បាន​មាន​ប្រសាសន៍​ថា ៖ "យើង​គិត​ថា បើ​មិន​ឆ្លើយតប​ទេ គឺ​គេ​មិន​អាច​រស់​បាន​ទេ ពីព្រោះ​នៅ​ឆ្នាំ​១៩៧៩ ពួក​គេ​ជិត​ស្លាប់​ដោយ​អត់​បាយ​ទៅ​ហើយ ប្រាកដ​ណាស់​គឺ​ស្លាប់​ដោយ​អត់​បាយ ពីព្រោះ​របប ប៉ុល ពត តាំង​ពី​ឆ្នាំ​១៩៧៥​មក ប្រជាជន​បាន​ក្លាយ​ជា​ទាសករ ហើយ​ប្រទេស​សង្គម​និយម​បាន​ធ្វើ​ឲ្យ​ពួក​គេ​ល្អ​ប្រសើរ​ឡើង។ ប្រសិន​បើ​គ្មាន​ជំនួយ​បែប​នោះ​ពី​ប្រទេស​សង្គម​និយម​និង​ពី​បណ្ដា​ប្រទេស​នានា​លើ​សកលលោក​ទេ​នោះ ប្រជាជន​កម្ពុជា​នឹង​នៅតែ​រង​ទុក្ខ​លំបាក"។
នៅ​ដើម​ទសវត្សរ៍​១៩៨០​មាន​ចលនា​តស៊ូ​ខ្មែរ​ច្រើន​ក្រុម​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ព្រំដែន​ខ្មែរ​ថៃ​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​វត្តមាន​នៃ​កងទ័ព​យៀកណាម។ កាលណោះ​សម្តេច​ព្រះ​នរោត្តម សីហនុ មាន​បន្ទូល​អំពី​យៀកណាម​ថា ៖ "យើង​ចង់​ធ្វើ​ជា​មិត្ត ជា​មិត្ត​ដ៏​ល្អ មិត្ត​ស្មោះត្រង់​ជាមួយ​យៀកណាម ដើម្បី​យៀកណាម។ ក៏ប៉ុន្តែ​អ្វី​ដែល​យៀកណាម​បាន​ធ្វើ​រួច​ហើយ​នៅ​កម្ពុជា​គឺ​មិន​អាច​ទទួល​យក​បាន​ទេ"។
ទោះ​បី​យ៉ាង​ណា​ក្តី​នៅ​ក្រោយ​ពេល​ព្រះអង្គ​ទទួល​ព្រះ​បរមងារ​ជា​ព្រះ​មហាវីរក្សត្រ សម្តេច​ព្រះ​នរោត្តម សីហនុ ទ្រង់​បាន​កោត​សរសើរ​ការដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ទទួល​ស្គាល់​ថ្ងៃ​៧ មករា ដូច​ការចាត់ទុក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​បេះបិទ។
មក​ទល់​នឹង​ពេល​នេះ​ចំពោះ​អត្ថន័យ​នៃ​ថ្ងៃ​៧ មករា ប្រជាពលរដ្ឋ​និង​អ្នក​នយោបាយ​ខ្មែរ​ខ្លះ​ទាំង​នៅ​ក្នុង​ស្រុក​និង​នៅ​ក្រៅ​ស្រុក​ពុំ​ទាន់​មាន​ការយល់​ស្រប​គ្នា​នៅ​ឡើយ​ទេ។
មតិ​ដែល​ជំទាស់​នោះ​បាន​ចាត់ទុក​ថា ថ្ងៃ​៧ មករា ១៩៧៩ ថា​គឺ​ជា​ថ្ងៃ​ដែល​ប្រទេស​យៀកណាម​ដាក់​នឹម​អាណានិគម​នៅ​កម្ពុជា ហើយ​កងទ័ព​យៀកណាម​បាន​ស្ថិត​នៅ​ក្នុង​ស្រុក​ខ្មែរ​អស់​រយៈពេល​១០​ឆ្នាំ​ទើប​មាន​ការប្រកាស​ដក​ទ័ព​ចេញ​ពី​កម្ពុជា​នៅ​ឆ្នាំ​១៩៨៩​នៅ​ស្រប​ពេល​ដែល​មាន​កិច្ចប្រឹងប្រែង​ដំបូង​បំផុត​រក​ការចរចា​រវាង​មេ​ដឹកនាំ​ក្រុម​តស៊ូ​ប្រឆាំង​វត្តមាន​យៀកណាម​និង​តំណាង​រដ្ឋ​កម្ពុជា​ដែល​យៀកណាម​បាន​បន្តុប​ឡើង​នោះ។
ប្រធាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌​និង​សមធម៌​ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក​គឺ​លោក សួន សេរីរដ្ឋា បាន​ហៅ​រយៈពេល​៣០​ឆ្នាំ​ក្រោម​របប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​ការបម្រើ​ក្រុង​ហាណូយ​ត្រួតត្រា​កម្ពុជា​ទាំង​ចំហ​ផង​ទាំង​បិទ​បាំង​ផង​ដែល​នោះ​គឺ​ជា​គ្រោះ​មហន្តរាយ​ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​អធិបតេយ្យភាព បាត់បង់​បូរណភាព​ទឹក​ដី បាត់បង់​អត្តសញ្ញាណ​ជាតិ។
លោក សួន សេរីរដ្ឋា បាន​បញ្ជាក់​ថា ៖ «រដ្ឋបាល​ក្រុង​ភ្នំពេញ​អត់​បាន​បម្រើ​ប្រយោជន៍​ជាតិ ថា​តើ​យួន​រំលោភ​ឈ្លានពាន​យ៉ាង​ម៉េច​ពិត​ប្រាកដ អត់​បាន​ទៅ​អង្កេត​ឲ្យ​ដិត​ដល់​ទេ បែរ​ជា​ចោទ​ប្រកាន់​សកម្មជន​ការពារ​ព្រំដែន តាម​ចាប់ តាម​ធ្វើ​ទារុណកម្ម​រហូត​ដល់​សកម្មជន​ព្រំដែន​មួយចំនួន​រត់​មិន​អាច​នៅ​ក្នុង​ប្រទេស​បាន ហើយ​អ្នក​តវ៉ា​នៅ​ក្នុង​ប្រទេស​ក៏​ត្រូវ​ជាប់​គុក។ ក្រោយ​ឆ្នាំ​៧៩ ក្រោយ​ថ្ងៃ​៧​មករា យួន​បាន​បង្ខំ​ឲ្យ​មាន​សន្ធិសញ្ញា ៨១, ៨២, ៨៥ ដែល​ជា​សន្ធិសញ្ញា​មិន​ស្មើភាព ហើយ​សន្ធិសញ្ញា​នេះ​គួរតែ​ទុក​ជា​មោឃៈ​នៅ​ក្រោយ​ពេល​ដែល​សន្ធិសញ្ញា ២៣ តុលា ឆ្នាំ​៩១ ចូល​ជា​ធរមាន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ខិតខំ​ជំរុញ​ឲ្យ​សន្ធិសញ្ញា​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ដោយ​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅ​ឆ្នាំ​២០០៥។ ការពង្រីក​សមាគម​យួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​គឺ​ជា​ការបម្រើ​ផល​ប្រយោជន៍​យួន​ដែល​កំពុង​តែ​រស់នៅ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»
រីឯ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ហៅ​ក្រុម​អ្នក​រិះគន់​ថា​ជា​អ្នក​មិន​បាន​ជួយ​អ្វី​ដល់​ប្រជាជន ៖ «និយាយ​រួម​អ្នក​ដែល​រិះគន់ ៧ មករា ចាប់ផ្ដើម​ពី​អ្នក​ដែល​នៅ​ក្រៅ​ប្រទេស​ទេ ពីព្រោះ​ពេល​ហ្នឹង​គាត់​ខ្មាសអៀន... គឺ​ពេល​ដែល​គាត់​អៀន ពីព្រោះ​នៅ​ពេល​ដែល​គាត់​ដឹង​ថា​ខ្មែរ​យើង​វេទនា​ណាស់ ហើយ​គាត់​នៅ​ខាង​ក្រៅ​អត់​បាន​ធ្វើ​អី។ អ៊ីចឹង​អា​ហ្នឹង​ដូច​ជា​រឿង​និទាន​បារាំង​មួយ គេ​និយាយ​ថា កញ្រ្ជោង​វា​ចង់​ស៊ី​ផ្លែ​ទំពាំងបាយជូរ ដល់​វា​បេះ​មិន​បាន វា​មិន​ថា​វា​បេះ​មិន​បាន​ទេ វា​ថា​វា​ខ្ជិល​ស៊ី អា​ហ្នឹង​ខ្ចី​ពេក។ អា​ហ្នឹង​អ៊ីចឹង​ដែរ​ទេ ដោយសារ​វា​គ្មាន​អី​រួម​ចំណែក​ក្នុង​ការរំដោះ​ប្រជាជន រួម​ចំណែក​អី​ក្នុង​ការជួយ​រំលែក​ទុក្ខ​សោក​ប្រជាជន​ខ្មែរ ចោទ​៧​មករា​ទៅ»
ប្រធាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌​និង​សមធម៌​គឺ​លោក សួន សេរីរដ្ឋា ហៅ​សេចក្តី​ថ្លែងការណ៍​ទាំងឡាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​គឺ​ជា​ការមើលងាយ​ឯកភាព​ជាតិ​ខ្មែរ​ដែល​បាន​មក​តាមរយៈ​ថ្ងៃ​២៣ តុលា ១៩៩១ ដែល​ជា​ថ្ងៃ​នាំ​មក​នូវ​ការរួបរួម​ជាតិ​ជំរុញ​បរទេស​ចេញ​ពី​មាតុភូមិ និង​មាន​ការកសាង​សង្គម​ខ្មែរ​តាម​របៀប​ប្រជាធិបតេយ្យ​ និង​យុត្តិធម៌​សង្គម។
លោក សួន សេរីរដ្ឋា បាន​ថ្លែង​ថា ៖ «ការ​ដែល​លើក​តម្កើង ៧ មករា គឺ​ជា​ការលើក​តម្កើង​ថ្ងៃ​យួន​ឈ្លានពាន ហើយ​វាយ​បង្អាប់​ស្មារតី​ខ្មែរ​ទៅ​វិញ​ទេ ពីព្រោះ​មិន​បាន​ទទួល​យក​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង ២៣ តុលា ឆ្នាំ​៩១។ គេ​មិន​បាន​ទទួល​យក​នូវ​សម្បទាន​របស់​ខ្មែរ​គ្រប់​ភាគី​ដែល​បាន​ដាក់​ចិត្ត​ដាក់​កាយ​ថា ឈប់​ធ្វើ​សង្រ្គាម​ហើយ​រួម​គ្នា​មក​កសាង​ស្រុក រួម​គ្នា​កសាង​យុត្តិធម៌​សង្គម រួម​គ្នា​កសាង​លទ្ធិ​ប្រជាធិបតេយ្យ រួម​គ្នា​កសាង​ការគោរព​សិទ្ធិ​មនុស្ស ឲ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ»
យោង​តាម​សេចក្តី​ថ្លែងការណ៍​នានា​របស់​រដ្ឋាភិបាល​ភ្នំពេញ​ក្នុង​៣០​ឆ្នាំ​នេះ​ឲ្យ​ដឹង​ថា ក្រៅពី​រឹត​បន្តឹង​សាមគ្គីភាព​មិត្តភាព​ជាមួយ​យៀកណាម​កម្ពុជា​ក៏​បាន​ចង​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន ព្រមទាំង​ជាមួយ​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​តំបន់​និង​ក្នុង​សកលលោក រួមទាំង​ជាមួយ​សហរដ្ឋ​អាមេរិក​ផងដែរ។
តាមរយៈ​កិច្ចសហការ​នោះ​មេ​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​តែងតែ​លើក​ឡើង​ពី​ការលូតលាស់​ច្រើន​វិស័យ​របស់​ខ្មែរ​ដែល​រស់រាន​មាន​ជីវិត​ជា​ថ្មី​ឡើង​វិញ​ដោយសារ​តែ​ថ្ងៃ​៧ មករា​នេះ៕
៧ មករាបញ្ជាក់ពីកាលបរិច្ឆេទអ្វិ

៧ មករាបញ្ជាក់ពីកាលបរិច្ឆេទអ្វិ

Image result for  ៧ មករា




៧ មករាបញ្ជាក៉ពីកាលបរិច្ឆេទដែលកងកម្លាំងប្រដាប់អាវុធរណសិ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែល

បានរំដោះប្រជាពលរដ្ឋខ្មែរអោយរួចផុតពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ រឺ ប្រជាជន

ខ្មែរតែងហៅរបបនេះជារើយៗមានឈ្មោះមួយទថា របប ប៉ុល ពត សម័យ ប៉ុល ពត រឺក៏ ជំនាន់ ប៉ុល 

ពត ដែលសម័យកាលនេះប្រជាជនខ្មែររស់ក្នុងភាពលំបាកវេទនា និង ត្រូវបានកាប់សម្លាប់ អស់ជា

ច្រើននាក់ ហើយវាបានស្ថិតនៅក្នុងការចងចាំរបស់ប្រជាជនខ្មែរគ្រប់រូបដែលគ្មានថ្ងៃបំភ្លេចបាន

ឡើយ។


Image result for  ៧ មករា

Kategori

Kategori