ព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា
លោតទៅ៖ ទិសដៅ, ស្វែងរក
សម្រាប់ចម្រៀង សូមមើល Cambodia (ចម្រៀង) ។
អត្ថបទនេះ កំពុងតែបាត់ព័ត៌មានអំពី ប្រវត្តិសាស្ត្រខ្មែរចាប់ពីឆ្នាំ១៩៧០ដល់១៩៧៥។ ការយកចិត្តទុកដាក់នេះត្រូវបានកត់សម្គាល់លើទំព័រពិភាក្សា ដែលថាតើ បញ្ចូល រឺ មិនបញ្ចូលព័ត៌មានដូចនេះប្រហែលត្រូវពិភាក្សា។ (កក្កដា ២០១២)
ព្រះរាជាណាចក្រកម្ពុជា
បាវចនា:
CambodiaMotto.svg
ភ្លេងជាតិ:
នគររាជ
ទីតាំង ព្រះរាជាណាចក្រកម្ពុជា (បៃតង)ក្នុងអាស៊ាន (ប្រផេះចាស់) — [សញ្ញាផែនទី]
ទីតាំង ព្រះរាជាណាចក្រកម្ពុជា (បៃតង)
ក្នុងអាស៊ាន (ប្រផេះចាស់) — [សញ្ញាផែនទី]
ធានី
(និងទីក្រុងធំបំផុត) ភ្នំពេញ
11°33′N 104°55′E
ភាសាផ្លូវការ ខ្មែរ
អក្សរផ្លូវការ អក្សរខ្មែរ
ក្រុមជនជាតិ ខ្មែរ៩០,០%
យួន៥,០%
ចិន១,០%
ផ្សេង៤,០%
ប្រជានាម ខ្មែរ
រដ្ឋាភិបាល រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អាស្រ័យសភាឯកភូត
- ព្រះមហាក្សត្រ នរោត្តម-សីហមុនី
- នាយករដ្ឋមន្ត្រី ហ៊ុន-សែន (គ.ប.ក.)
- ប្រធានព្រឹទ្ធសភា ជា-ស៊ីម (គ.ប.ក.)
- ប្រធានរដ្ឋសភា ហេង-សំរិន (គ.ប.ក.)
អង្គនីតិបញ្ញត្តិ សភាតំណាងរាស្ត្រ
- វិមានជាន់ខ្ពស់ ព្រឹទ្ធសភា
- វិមានជាន់ទាប រដ្ឋសភា
និម្មិតកម្ម
- នគរវ្នំ ៦៨
- នគរកម្ពុជា ៥៥០
- អាណាចក្រខ្មែរ ៨០២
- អាណានិគមកិច្ចបារាំង ១៨៦៣
- ឯករាជ្យពីបារាំង ៩វិច្ឆិកា ១៩៥៣
- រាជាធិបតេយ្យបានស្ដារ ២៤កញ្ញា ១៩៩៣
ផ្ទៃ
- សរុប ១៨១,០៣៥ គម២ (ទី៨៨)
៦៩,៨៩៨ ម៉ាយ ការ៉េ
- ទឹក (%) ២,៥
ប្រជាជន
- ២០១០ ប៉ាន់ប្រមាណ ១៤១៣៨០០០[១] (ទី៦៥)
- ២០០៨ ធ្វើជំរឿន ១៣៣៨៨៩១០[២]
- សន្ទភាព ៨១,៨/គម២ (ទី១១៨)
២១១,៨/ម៉ាយ ការ៉េ
ផសស (យ.អ.ទ.) ២០១២ ប៉ាន់ប្រមាណ
- សរុប ៣៦,០១០ រយកោដិ$[៣]
- ក្នុងម្នាក់ៗ ២៣៦១$[៣]
ផសស (ធម្មតា) ២០១២ (ប៉ាន់ប្រ.) ប៉ាន់ប្រមាណ
- សរុប ១៤,២០៤ រយកោដិ$[៣]
- ក្នុងម្នាក់ៗ ៩៣១$[៣]
ជីនី (២០០៧) ៤៣[៤] (មធ្យម)
ល.អ.ម. (២០១១) increase ០,៥២៣[៥] (មធ្យម) (ទី១៣៩)
រូបិយបណ្ណ រៀល (KHR)
តំបន់ម៉ោង (ក.ម.ស.+៧)
បើកបរប្រកាន់ ស្ដាំ
វ.ក.ក.អន្តរៈបណ្ដាញ .kh
ក្រមហៅ +៨៥៥
1 ដុល្លារស.រ.ត្រូវបានប្រើជាញឹកញាប់
ព្រះរាជាណាចក្រកម្ពុជា រឺកម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) បានស្គាល់ជាផ្លូវការថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីបឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។
មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ក្នុងពិភពលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានយួន ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ៣០ផ្សេងៗទៀត។[៦] រាជធានីនិងទីក្រុងធំបំផុតគឺភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះនរោត្តម-សីហមុនី ក្សត្រមួយអង្គដែលបានជ្រើសដោយក្រុមប្រឹក្សារាជបល្ល័ង្ក ជាប្រមុខរដ្ឋ។ ប្រមុខរដ្ឋាភិបាលគឺហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជាមេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្នេយ៍និងបានដឹកនាំកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំហើយ។
នៅឆ្នាំ៨០២នៃគ.ស. ព្រះបាទជ័យវរ្ម័នទី២បានប្រកាសព្រះអង្គឯងជាព្រះមហាក្សត្រ ដែលកត់សម្គាល់ការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរ ដែលបានរុងរឿងអស់ជាង៦០០ឆ្នាំ និងអនុញ្ញាតឱ្យព្រះមហាក្សត្រសោយរាជ្យបន្តបន្ទាប់ត្រួតត្រាភាគច្រើននៃអាស៊ីអាគ្នេយ៍ និងប្រមែប្រមូលអំណាច និងភោគទ្រព្យដ៏ច្រើនលើសលប់។ ព្រះរាជាណាចក្រឥណ្ឌានីយកម្មនេះបានសាងប្រាសាទបូជនីយដ្ឋាននានាដូចជាអង្គរវត្ត និងបានធ្វើឱ្យងាយស្រួលនូវការផ្សព្វផ្សាយព្រហ្មញ្ញសាសនា ក្រោយមកព្រះពុទ្ធសាសនាទៅដល់ភាគច្រើននៃអាស៊ីអាគ្នេយ៍។ បន្ទាប់ពីការធ្លាក់ចុះអង្គរទៅអយុធ្យានៅសតវត្សទី១៥ កម្ពុជាត្រូវបាននាំទៅក្លាយជាប្រទេសចំណុះមួយរវាងពួកអ្នកជិតខាងរបស់ខ្លួនរហូតដល់ខ្លួនត្រូវបានធ្វើអាណានិគមនីយកម្មដោយពួកបារាំងនៅពាក់កណ្ដាល សតវត្សទី១៩។ កម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។
សង្គ្រាមវៀតណាមបានពង្រីកដល់កម្ពុជា ដែលផ្ដល់ឱ្យមានការជម្រុញដល់ពួកខ្មែរក្រហម បានដណ្ដើមបានភ្នំពេញនៅឆ្នាំ១៩៧៥។ កម្ពុជាបានងើបមុខឡើងវិញជាច្រើនឆ្នាំក្រោយមកទៀតក្នុងមណ្ឌលនៃឥទ្ធិពលសង្គមនិយម ជាសាធារណរដ្ឋប្រជាមានិតកម្ពុជារហូតដល់ឆ្នាំ១៩៩៣។ បន្ទាប់ពីប៉ុន្មានឆ្នាំនៃគម្លាតឆ្ងាយ ប្រជាជាតិដែលបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមត្រូវបានបង្រួបបង្រួមឡើងវិញក្រោមរាជាធិបតេយ្យនៅឆ្នាំ១៩៩៣ និងបានឃើញនូវការរីកចម្រើនយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច និងធនធានមនុស្ស ដែលកាលណោះកំពុងតែកសាងឡើងវិញចាប់ពីប៉ុន្មានទសវត្សនៃសង្គ្រាមរដ្ឋប្បវេណី។ កម្ពុជាធ្លាប់មានកំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាសេដ្ឋកិច្ចដ៏ល្អបំផុតនៅអាស៊ី ជាមួយនិងកំណើនសេដ្ឋកិច្ចជាមធ្យម៦,០%សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ។ វិស័យវាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និងទេសចរណ៍ដ៏ខ្លាំងបាននាំឱ្យមានការបណ្ដាក់ទុនបរទេស និងការដោះដូរពាណិជ្ជកម្មអន្តរជាតិ។[៧] នៅឆ្នាំ២០០៥ ស្រទាប់រ៉ែប្រេង និងឧស្ម័នធម្មជាតិត្រូវបានរកឃើញខាងក្រោមទឹកក្នុងទឹកដីកម្ពុជា និងម្ដងនោះនិស្សារណកម្មពាណិជ្ជកម្មចាប់ផ្ដើមក្នុងឆ្នាំ២០១៣ ចំណូលប្រេងសរុបអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង។[៨]
មាតិកា
១ ឈ្មោះ
២ ប្រវត្តិសាស្ត្រ
២.១ បុរេប្រវត្តិ
២.២ សម័យបុរេអង្គរ និង សម័យអង្គរ
២.៣ យុគអន្ធកាលនៃកម្ពុជា
២.៤ អាណានិគមកិច្ចបារាំង
២.៥ ឯករាជ្យ និង សង្គ្រាមវៀតណាម
២.៦ សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)
២.៧ របបខ្មែរក្រហម
២.៨ ការកាន់កាប់របស់វៀតណាម និង សម័យអន្តរកាល
២.៩ ព្រះរាជាណាចក្រកម្ពុជា
៣ នយោបាយ
៣.១ រដ្ឋាភិបាល
៣.២ រចនាសម័្ពន្ច
៣.៣ កងទ័ព
៣.៤ ទំនាក់ទំនងការបរទេស
៣.៥ ជម្លោះអន្តរជាតិ
៣.៦ ចំណាត់ថ្នាក់អន្តរជាតិ
៤ ភូមិសាស្ត្រ
៤.១ អាកាសធាតុ
៤.២ ជីវិតសត្វព្រៃ
៤.៣ បំណែងចែករដ្ឋបាល
៥ សេដ្ឋកិច្ច
៥.១ ទេសចរណ៍
៥.២ វប្បកម្ម
៦ ប្រជាសាស្ត្រ
៦.១ សាសនា
៦.២ ការអប់រំ
៦.៣ សុខភាព
៧ វប្បធម៌
៧.១ ក្បួនធ្វើម្ហូប
៧.២ កីឡា
៧.៣ របាំ
៧.៤ តន្ត្រី
៧.៥ អន្តរៈបណ្ដាញ (អ៊ិនថឺរនែត)
៨ ប្រព័ន្ធគមនាគមន៍ជាតិ
៩ ដំណឹកជញ្ជូន
១០ មើលបន្ថែម
១១ ឯកសារយោង
១២ តំណភ្ជាប់ក្រៅ
១៣ ទំព័រភ្ជាប់ផ្សេងៗ
ឈ្មោះ
អត្ថបទដើមចម្បង: ឈ្មោះនៃកម្ពុជា
ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ (ការបញ្ចេញសំឡេងខ្មែរ: [srok kʰmae]), ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ ដោយការប្រើប្រាស់តិចតួចទម្រង់ផ្លូវការថែមទៀត ប្រទេសកម្ពុជា (ការបញ្ចេញសំឡេងខ្មែរ: [prɑteːh kampuciə]។ បើតាមវចនានុក្រមសម្ដេសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង្គ្លេស ហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja ។ល។ ពាក្យនេះទំនងយកពីឈ្មោះរបស់រដ្ឋមួយដែលនៅឥណ្ឌាទ្វីប គឺរដ្ឋកម្ពោជកាលនៅជំនាន់ពុទ្ធកាលដូចប្រទេសសៀមកាលពីមុនក៏ធ្លាប់មានឈ្មោះថាអយុធ្យាដែរ បើតាមពាក្យកម្ពោជនេះក្នុងវចនានុក្រមសម្ដេចសង្ឃដដែលមានន័យដូចតទៅ៖ ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប (ឥណ្ឌា សម័យបច្ចុប្បន្ន) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ។ រដ្ឋទាំង ២១ ដែលមានឈ្មោះយ៉ាងនេះ ចំពោះតែក្នុងបុរាណសម័យនា ជម្ពូទ្វីប (ឥណ្ឌា), លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ន ក៏ក្លាយជាឈ្មោះផ្សេងៗ ទៅវិញដោយច្រើន, រដ្ឋខ្លះក៏ជាឈ្មោះដើមដដែល ដូចក្នុងសម័យបុរាណព្រេងនាយ និង ក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធ សឹងមានឈ្មោះប្រាកដក្នុងគម្គីរព្រះពុទ្ធសាសនារាល់តែគម្ពីរសាស្រ្តារបស់ខ្មែរយើង ។
ប្រវត្តិសាស្ត្រ
អត្ថបទដើមចម្បង: ប្រវត្តិសាស្ត្រខ្មែរ
បុរេប្រវត្តិ
អត្ថបទដើមចម្បង: បុព្វប្រវត្តិសាស្ត្រខ្មែរ
គ្រឿងថ្មរលោងដែលចុះកាលបរិច្ឆេទត្រឡប់ទៅសតវត្សទី១២។
កងទ័ពខ្មែខាងឆ្វេងកំពុងទៅធ្វើសង្គ្រាមតទល់នឹងចាម ពីចម្លាក់លៀនលើបាយ័ន។
បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០០០០០ឆ្នាំ។ មនុស្សនៅពេលនោះធ្លាប់ជាពួកព្រានព្រៃ និងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ទុខែ្មរ។
មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz)និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងលានជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។ [៩]
ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើបានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់សវ៌កញ្ញៈ ([Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាចំណាស់បំផុតត្រូវគេចាត់ទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ៦០០០ម.គ.។[៩][១០]
ស្រទាប់លើនៅក្នុងស្ថានីយ៍ដដែលបានផ្ដល់នូវភស្តុតាងនៃអន្តរកាលរហូតដល់យុគថ្មរំលីង ដែលមានកុលាលភាជន៍ជាច្រើនដែលធ្វើពីដីដែលចុះកាលបរិច្ឆេទដំបូងគេបង្អស់នៅកម្ពុជា[១១]
កំណត់ត្រាបុរាណវិទ្យាសម្រាប់សម័យនេះរវាងសវ៌កញ្ញៈ និងយុគដែកនៅមានកំណត់ដូចគ្នា។ ស្ថានីយ៍បុរេប្រវត្តិដទៃៗទៀតដែលមានកាលបរិច្ឆេទមិនច្បាស់លាស់តិចតួចគឺ សំរោងសែន (មិនឆ្ងាយពីរាជធានីឧដុង្គបុរាណប៉ុន្មានទេ) ដែលការស៊ើបអង្កេតទីមួយបានចាប់ផ្ដើមនៅឆ្នាំ១៨៧៧[១២] និងភូមិស្នាយ នៅខេត្តបន្ទាយមានជ័យភាគខាងជើង។[១៣] វត្ថុបុរាណបុរេប្រវត្តិសាស្ត្រនានាត្រូវបានរកឃើញជាញឹកញាប់កំឡុងសកម្មភាពជីកយករ៉ែនៅរតនគីរី។[៩]
ភស្តុតាងបុរេប្រវត្តិសាស្ត្រដែលគួរឱ្យចង់ដឹងចង់ឃើញបំផុតនៅកម្ពុជាយ៉ាងណាមិញគឺដីលើករាងមូលផ្សេងៗ បានរុករកឃើញនៅដីក្រហមក្បែរមេមត់និងនៅតំបន់កៀកកិតវៀតណាមនៅខាងចុងទសវត្ស១៩៥០។ មុខងារនិងយុគរបស់ដីលើកទាំងនេះនៅតែត្រូវគេពិភាក្សាតទល់ដដែល ក៏ប៉ុន្តែភាគខ្លះនៃដីលើកនោះប្រហែលចុះកាលបរិច្ឆេទចាប់ពីសហវត្សទី២ម.គ.យ៉ាងហោចណាស់។T[១៤][១៥]
ព្រឹត្តិការណ៍ស្នូលក្នុងបុរេប្រវត្តិសាស្ត្រកម្ពុជាគឺធ្លាប់មានការហូរចូលមកយឺតៗនៃពួកអ្នកដាំដុះស្រូវលើកទីមួយចាប់ពីភាគខាងជើង ដែលបានចាប់ផ្ដើមនៅចុងសហវត្សទី៣ម.គ.។[១៦]
ដែកត្រូវបានគេយកមកប្រើការនៅប្រហែលឆ្នាំ៥០០ម.គ. ដែលមានភស្តុតាងគាំទ្រមកពីខ្ពង់រាបគោរាជ (កូរ៉ាត) នៅថៃសម័យទំនើប។ នៅកម្ពុជា ការតាំងលំនៅនៃយុគដែកខ្លះត្រូវបានគេរកឃើញនៅខាងក្រោមប្រាសាទបក្សីចាំក្រុង និងប្រាសាទសម័យអង្គរដទៃទៀត ដែលកាលណោះដីលើកមួយចំនួន ក៏ត្រូវបានរកឃើញនៅខាងក្រោមល្វា (Lovea) ពីរបីសហាតិមាត្រ រឺ គីឡូម៉ែត្រខាងជើងឆៀងខាងលិចនៃអង្គរ។ ការបញ្ចុះសព ដែលសម្បូរច្រើនជាងប្រភេទដែលគេរកឃើញ ផ្ដល់ជាសាក្សីដល់ការរីកចម្រើននៃការប្រើប្រាស់ចំណីអាហារ និងការជួញដូរ (ទោះបីជានៅចម្ងាយដ៏វែង: នៅសតវត្សទី៤ម.គ. ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌាត្រូវបានបើករួចទៅហើយ) និងអត្ថិភាពនៃរចនាសម្ព័ន្ធសង្គម និងអង្គចាត់តាំងការងារ។[១៦]
សម័យបុរេអង្គរ និង សម័យអង្គរ
អត្ថបទដើមចម្បង: នគរភ្នំ នគរចេនឡា និង អាណាចក្រខ្មែរ
អង្គរវត្ត
ព្រះភក្ត្រនៃព្រះពោធិសត្វអវលោកេស្វរៈនៅប្រាសាទបាយ័ន
សតវត្សទី១នៃគ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលបានមកតាំងលំនៅ។ ពួកគេបាននាំមកនូវសាសនា, វប្បធម៌, ភាសា។ល។ អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ ក្នុងសម័យជាតិខេមរា មកម្ល៉េះ។
កំឡុងសតវត្សទី៣ ទី៤ និងទី៥ ពួករដ្ឋឥណ្ឌានីយកម្មនៃនគរវ្នំ និងអ្នកស្នងរបស់ខ្លួន ចេនឡា រឺ កម្ពុជា បានរួមផ្សំនៅកម្ពុជាសម័យបច្ចុប្បន្ន និងវៀតណាមភាគនិរតី។ អស់រយៈពេលជាង២០០០ឆ្នាំ កម្ពុជាបានស្រូបយកឥទ្ធិពលពីឥណ្ឌា ដែលបានបន្តឥទ្ធិពលនេះទៅអរិយធម៌អាស៊ីអាគ្នេយ៍ដទៃទៀតដែលឥឡូវនេះគឺថៃនិងលាវ។[១៧] តិចតួចទៀតត្រូវបានគេស្គាល់ចំពោះអង្គនយោបាយខ្លះ យ៉ាងណាមិញពង្សាវតារចិននិងកំណត់ត្រាសួយសារអាករធ្វើការវែកញែកនៃអង្គទាំងនោះ។ ពង្សាវតារទាំងនេះរ៉ាយរ៉ាប់ថាបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី១បានចូលទីវង្គតប្រហែលឆ្នាំ៦៩០ ចលាចលបានលេចចេញដែលបានហុចជាលទ្ធផលក្នុងការបែងចែកនគរទៅជាចេនឡាគោក និងចេនឡាទឹក ដែលត្រូវបានដឹកនាំដោយធូររលុងដោយពួកព្រះអង្គម្ចាស់ទន់ខ្សោយក្រោមវិជិតរាជ្យជ្វា។
អធិរាជាណាចក្រខ្មែរបានធំធាត់ចេញពីសំណេះសំណល់ទាំងនេះពីចេនឡាប្រែជាបង្កើតឡើងយ៉ាងរឹងមាំនៅឆ្នាំ៨០២ នៅពេលដែលព្រះបាទជ័យវរ្ម័នទី២ (បានសោយរាជ្យប.៧៩០-៨៥០) បានប្រកាសឯករាជ្យពីជ្វានិងប្រកាសព្រះអង្គឯងជាទេវរាជ។ ព្រះអង្គនិងពួកអ្នកដង្ហែរតាមព្រះអង្គបានបង្កើតលទ្ធិទេវរាជ និងបានចាប់ផ្ដើមការសញ្ជ័យជាបន្តបន្ទាប់គ្នាដែលបានបង្កើតនូវអធិរាជាណាចក្រមួយដែលបានរុងរឿងក្នុងតំបន់ចាប់ពីសតវត្សទី៩ដល់ទី១៥។[១៨] ក្បែរសតវត្សទី១៣ ពួកព្រះសង្ឃមកពីស្រីលង្កាបាននាំព្រះពុទ្ធសាសនាថេរវាទមកកាន់អាស៊ីអាគ្នេយ៍។[១៩] សាសនានេះបានរីកសាយភាពនិងនៅទីបំផុតបានជំនួសកន្លែងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានជាសាសនាមានប្រជាប្រិយនៅសម័យអង្គរ។
ព្រះបាទជ័យវរ្ម័នទី៧
Apsara relief.jpg
អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរ ជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងកំឡុងចំណុចកំពូលរបស់ចក្រភព។ នៅឆ្នាំ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងធ្វើការសន្និដ្ឋានថាអង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្មធំបំផុតក្នុងលោកជាមួយនិង ការលាតសន្ធឹងក្រុង១១៥០ម៉ាយការ៉េ។[២០] ទីក្រុងនេះ ដែលអាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ប្រជាជនមួយលាននាក់[២១] និងអង្គរវត្ត ជាប្រាសាទបែបសាសនាល្បីល្បាញបំផុតនិងគង់វង្សបានយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែបម្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់។ ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។
ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ ចក្រភពនេះ ទោះបីយ៉ាងណាក៏មានឱនភាព នៅសល់តែកម្លាំងសំខាន់ក្នុងសាសនារហូតដល់ការធ្លាប់ចុះរបស់ខ្លួននៅសតវត្សទី១៥។
យុគអន្ធកាលនៃកម្ពុជា
អត្ថបទដើមចម្បង: យុគអន្ធកាលនៃកម្ពុជា
ទីក្រុងលង្វែកបុរាណ
បន្ទាប់ពីសង្គ្រាមជាបន្តបន្ទាប់ជាមួយនគរជិតខាង អង្គរត្រូវបានប្លន់បំផ្លិចបំផ្លាញដោយនគរអយុធ្យា និងបានបោះបង់ចោលនៅឆ្នាំ១៤៣២ ពីព្រោះតែការថមថយខាងបរិស្ថានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធខូចខាត។[២២][២៣] នេះបាននាំមកដល់សម័យនៃដំណើរនឹងទ្រឹងខាងសេដ្ឋកិច្ច សង្គមនិងវប្បធម៌ កិច្ចការផ្ទៃក្នុងរបស់នគរនេះបានប្រែកាន់តែស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យនៃពួកអ្នកជិតខាងខ្លួន។ នៅពេលនោះ ការចូលចិត្តរបស់ខ្មែរចំពោះការសាងសងបូជនីយដ្ឋានបានបញ្ឈប់។ ជំនឿចាស់ៗជាងគេដូចជាព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញ និងលទ្ធិទេវរាជត្រូវបានចូលជំនួសដោយពុទ្ធសាសនាថេរវាទជានិរន្តរ៍។
ព្រះរាជវាំងបានរើរាជធានីទៅលង្វែក ដែលនគរនេះបានស្វះស្វែងដើម្បីទទួលបានភាពរុងរឿងឡើងវិញតាមរយៈការជួញដូរតាមសមុទ្រ។ ពួកអ្នកដំណើរព័រទុយហ្គាល់ និងអេស្ប៉ាញបានពិពណ៌នាទីក្រុងនេះជាកន្លែងមួយនៃភោគទ្រព្យសម្បូរបែបនិងការជួញដូរបរទេស។ ការព្យាយាមបានធ្វើឱ្យមានជីវិតរយៈពេលខ្លី យ៉ាងណាមិញ សង្គ្រាមជាច្រើនបានបន្តជាមួយអយុធ្យានិងពួកយួនបានហុចជាលទ្ធផលក្នុងការបាត់បង់ទឹកដីបន្ថែមទៀត និងលង្វែកក៏បានសញ្ជ័យនិងកម្ទេចដោយព្រះបាទនរេសូរមហាវីរក្សត្រនៃអយុធ្យាក្នុងឆ្នាំ១៥៩៤។ រាជធានីខ្មែរថ្មីត្រូវបានបង្កើតឡើងនៅឧដុង្គខាងត្បូងលង្វែកនៅឆ្នាំ១៦១៨ ក៏ប៉ុន្តែពួកក្សត្រនៃរាជធានីនេះអាចរស់រានបានលុះត្រាដោយការចូលទៅក្នុងអ្វីដែលបានបង្កើតឡើងទំនាក់ទំនងភាពប្រទេសចំណុះឆ្លាស់គ្នាជាមួយពួកសៀមនិងយួនអស់រយៈពេលបីសតវត្សក្រោយមកជាមួយ និងសម័យកាលដែលមានជីវិតខ្លីតិចតួចនៃឯករាជ្យមិនប្រាកដប្រជា។
ក្នុងសតវត្សទីដប់ប្រាំបួន ការដណ្ដើមគ្នាសាជាថ្មីរវាងសៀម និងយួនដើម្បីការគ្រប់គ្រងកម្ពុជាជាលទ្ធផលក្នុងសម័យមួយដែលពេលនោះពួកមន្ត្រីរាជការយួនបានប៉ុនប៉ងបង្ខំខ្មែរឱ្យសម្របខ្លួននឹងទំនៀមទម្លាប់របស់យួន។ នេះបាននាំឱ្យមានការបះបោរជាច្រើនប្រឆាំងនឹងពួកយួន និងអំពាវនាវរកជំនួយសៀម។ សង្គ្រាមសៀម-យួន (១៨៤១-១៨៤៥)បានបញ្ចប់ជាមួយកិច្ចព្រមព្រៀងមួយដើម្បីដាក់ប្រទេសនេះក្រោមអធិរាជភាពរួមគ្នា។ នេះក្រោយមកទៀតបាននាំទៅដល់ការចុះហត្ថលេខាសន្ធិសញ្ញាមួយឱ្យមានការការពាររបស់បារាំងនៅកម្ពុជាដោយព្រះបាទនរោត្តម។
អាណានិគមកិច្ចបារាំង
King Norodom.jpg
Prince Sisawat.jpg
ផែនទីសហភាពឥណ្ឌូចិន
Shrine outside Wat Phnom.jpg
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។
នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម[២៤] បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកទាំងពីរ។ នៅឆ្នាំ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង ដោយការលះបង់អធិរាជភាពលើកម្ពុជាក្នុងការដោះដូរសម្រាប់ការគ្រប់គ្រងខេត្តបាត់ដំបង និងសៀមរាបដែលជាផ្លូវការក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំងនិងថៃក្នុងឆ្នាំ១៩០៦។
កម្ពុជាបានបន្តជាអាណាព្យបាលបារាំងចាប់ពីឆ្នាំ១៨៦៣ដល់១៩៥៣ ដែលបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមនៃសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏បានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ១៩៤១ដល់១៩៤៥ដែរ។[២៥] រវាងឆ្នាំ១៨៧៤ និង១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល៩៤៦០០០ដល់៥,៧ លាននាក់។[២៦] បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ និងព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសលើរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានប្រែជាទំនេរនៅឆ្នាំ១៩៤១ជាមួយការសោយទីវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ និងបារាំងបានរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុនីរ៉េត ដោយដឹងថាទ្រង់មានចិត្តឯករាជ្យពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យ។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។[២៥] ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ ហើយនិងនៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។[២៥]
ឯករាជ្យ និង សង្គ្រាមវៀតណាម
កម្ពុជាបានប្រែក្លាយជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្រោមការដឹកនាំព្រះបាទនរោត្តម-សីហនុ។ នៅពេលនោះសហភាពឥណ្ឌូចិនត្រូវបានគេប្រគល់ឯករាជ្យ កម្ពុជាអស់សង្ឃឹមក្នុងការទទួលបានមកវិញការគ្រប់គ្រងលើដីសណ្ដមេគង្គដែលវាត្រូវបានសម្រេចឱ្យទៅវៀតណាម។ អតីតប៉ែកនៃអធិរាជាណាចក្រខ្មែរ តំបន់នេះត្រូវបានគ្រប់គ្រងដោយពួកយួនតាំងពីឆ្នាំ១៦៩៨ដែលមានព្រះបាទជ័យជេដ្ឋាទី២ប្រគល់ឱ្យយួននូវការអនុញ្ញាតតាំងទីលំនៅក្នុងតំបន់នោះរាប់ទសវត្សពីមុនមកហើយ។[២៧] នេះបន្សល់ទុកនៅចំណុចស្អិតល្មួតនៃការទូតជាមួយជនជាតិខ្មែរជាងមួយលាននាក់ (ខ្មែរក្រោម) នៅតែរស់នៅក្នុងតំបន់នេះ។ ខ្មែរក្រហមបានប៉ុនប៉ងការលុកលុយជាច្រើនដើម្បីយកទឹកដីនេះត្រឡប់មកវិញដែលក្នុងនោះដោយឡែក បាននាំឱ្យមានការលុកលុយរបស់វៀតណាមនៅកម្ពុជា និងការដណ្ដើមអំណាចពីខ្មែរក្រហម។
នៅឆ្នាំ១៩៥៥ ព្រះសីហនុបានដាក់រាជ្យឱ្យទៅព្រះបិតារបស់ទ្រង់ដើម្បីចូលរួមក្នុងនយោបាយ និងត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ត្រី។ នៅថ្ងៃការសោយទីង្គតរបស់បិតាទ្រង់នៅឆ្នាំ១៩៦០ ព្រះសីហនុក៏បានក្លាយជាប្រមុខរដ្ឋម្ដងទៀត ដែលយកគោរម្យងារសម្ដេច។ ពេលដែលសង្គ្រាមវៀតណាមបានកើតឡើង ព្រះសីហនុបានអនុវត្តគោលនយោបាយអព្យាក្រឹត្យភាព ផ្លូវការមួយក្នុងសង្គ្រាមត្រជាក់ ទោះបីយ៉ាងណា ក៏ទ្រង់ត្រូវបានគេចាត់ទុកជាទូទៅថាមានចិត្តសណ្ដោសដល់បុព្វហេតុកុម្មុយនិស្ត។ ព្រះសីហនុបានអនុញ្ញាតឱ្យពួកកុម្មុយនិស្តវៀតណាមប្រើប្រាស់កម្ពុជាជាទីលាក់ខ្លួននិងផ្លូវផ្គត់ផ្គង់សម្រាប់កងទ័ពរបស់ពួកគេ និងជំនួយផ្សេងៗដល់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេប្រយុទ្ធប្រឆាំងក្នុងវៀតណាមខាងត្បូង។ គោលនយោបាយនេះត្រូវបានដឹងថាជាការធ្វើឱ្យអាក់អន់ចិត្តដល់ប្រជាជនកម្ពុជាជាច្រើន។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងតោនប៉ុស្ត៍ ស្ទែនលី-កាណូវត្រូវបានប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើទីលាក់ខ្លួនកុម្មុយនិស្តយួន ទ្រង់នឹងមិនបដិសេធឡើយ លុះត្រាតែមានប្រជាជនខ្មែរត្រូវបានសម្លាប់។ [២៨] សារដដែលត្រូវបាននាំទៅដល់អ្នកនាំការរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊លនៅខែ មករា ១៩៦៨។[២៩] ដូច្នេះស.រ.មិនមានការជម្រុញចិត្តពិតប្រាកដដើម្បីផ្ដួលរំលំព្រះសីហនុឡើយ។ យ៉ាងណាមិញពួកសមាជិករដ្ឋាភិបាលនិងកងទ័ព ដែលបានអាក់អន់ចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុក៏ដូចជាការងាកចេញរបស់ទ្រង់ឆ្ងាយពីសហរដ្ឋ បានធ្វើឱ្យមានការជម្រុញចិត្តមួយដូចគ្នា។ ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងក្នុងឆ្នាំ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រីលោកឧត្តមសេនីយ៍លន់-ណុលនិងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ។ គ្មានភស្តុតាងនៃតួនាទីស.រ.ណាមួយក្នុងរដ្ឋប្រហារនេះទេ។ យ៉ាងណាមិញ ភ្លាមៗរដ្ឋប្រហារនេះត្រូវបានសម្រេចរួចហើយនូវរបបថ្មីនេះ ដែលភ្លាមបានទាមទារថាឱ្យពួកកម្មុយនិស្តយួនចាកចេញពីកម្ពុជាដែល ទទួលបានការគាំទ្រនយោបាយដោយសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើងនិងវៀតកុង អស់សង្ឃឹមដើម្បីទទួលបានទីលាក់ខ្លួននិងខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង ភ្លាមៗ ក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធជាច្រើនលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជម្រុញពួកអ្នកដង្ហែរតាមព្រះអង្គឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលនេះ ដោយការធ្វើជាប្រញាប់នូវការវាយប្រយុទ្ធនៃសង្គ្រាមរដ្ឋប្បវេណី[៣០] ភ្លាមពួកបះបោរខ្មែរក្រហមចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាមិញចាប់ពីឆ្នាំ១៩៧០រហូតដល់ដើមឆ្នាំ១៩៧២ ការប៉ះទង្គិចកម្ពុជាគឺជាការប៉ះទង្គិចធំរវាងរដ្ឋាភិបាលនិងកងទ័ពកម្ពុជា និងកងកម្លាំងប្រដាប់អាវុធនៃវៀតណាមខាងជើង។ ពេលនោះពួកគេបានដណ្ដើមបានការកាន់កាប់ទឹកដីកម្ពុជា ពួកកុម្មុយនិស្តយួនបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតត្រូវបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា យើងឥឡូវហៅថាខ្មែរក្រហម។[៣១] ដូច្នេះ ពួកកុម្មុយនិស្តវៀតណាមបានដើរតួនាទីសំខាន់ក្នុងការលើកស្ទួយខ្មែរក្រហម។
នរោត្តម-សីហនុ និងម៉ៅ-សេទុងនៅឆ្នាំ១៩៥៦
ចន្លោះឆ្នាំ១៩៦៩ និង១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងកងកម្លាំងស.រ.បានទម្លាក់គ្រាប់បែកនិងបានលុកលុយកម្ពុជាដោយរយៈពេលខ្លីក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរំខានដល់វៀតកុង និងខ្មែរក្រហម។[៣២] ខ្មែរពីរលាននាក់ភាគខ្លះត្រូវបានធ្វើឱ្យក្លាយជាពួកជនភៀសខ្លួនដោយសង្គ្រាមនិងដោយនគរបាលភេរវនិយមនៃខ្មែរក្រហម និងបានរត់គេចចេញទៅភ្នំពេញ។ ការប៉ាន់ស្មានខ្មែរមួយចំនួនបានស្លាប់កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកប្រែប្រួលយ៉ាងធំទូលាយ ពេលនោះធ្វើឱ្យឃើញនូវផលប៉ះពាល់នៃការទម្លាក់គ្រាប់បែក។ កងទ័ពអាកាសទីប្រាំពីរស.រ.បានលើកឡើងថាការទម្លាក់គ្រាប់បែកបានទប់ស្កាត់ការធ្លាក់នៃភ្នំពេញនៅឆ្នាំ១៩៧៣ដោយការសម្លាប់១៦០០០នាក់ក្នុងចំណោម យុទ្ធជនខ្មែរក្រហម២៥៥០០នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុងនេះ។[៣៣] យ៉ាងណាមិញ អ្នកសារព័ត៌មានវិល្លៀម-ឝខ្រសនិងពួកអ្នកឯកទេសកម្ពុជា លោកមិលថឹន-អសស្ប៊ាន់ ឌែវីដភី-ឈែនដ្លឺរ និងបិន-ខៀរណឹនបានលើកឡើងថាការទម្លាក់គ្រាប់បែកបានរុញច្រានពួកកសិករចូលរួមនឹងខ្មែរក្រហម។[៣៤] អ្នកឯកទេសកម្ពុជាលោកខ្រេខ-អិឆឆឹសឹនបានលើកឡើងថាខ្មែរក្រហមនឹងឈ្នះទោះបីយ៉ាងណា ទោះបីជាគ្មានអន្តរាគមន៍ស.រ.ដែលជម្រុញការកេណ្ឌទ័ព។[៣៥]អ្នកការទូតអាមេរិកលោកធិម៉ឹទីម.-ខានីបានលើកឡើងថាហេតុផលប្រាំយ៉ាងដែលជាហេតុអោយប៉ុល-ពតបានឈ្នះសង្គ្រាមគឺ: ការគាំទ្រពីព្រះសីហនុ ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកនៃជំនួយយោធាពីវៀតណាមខាងជើង អំពើពុករលួយរបស់រដ្ឋាភិបាល ការផ្ដាច់ការគាំទ្រអាកាសរបស់ស.រ.បន្ទាប់ពីវាត់ថឺរហ្គេត និងការប្ដេជ្ញាចិត្តនៃពួកកុម្មុយនិស្តខ្មែរ។ គ្មានមួយក្នុងចំណោមគំនិតរបស់លោកទេដែលថាជាការទម្លាក់គ្រាប់បែករបស់ស.រ.ឡើយ។[៣៦]
សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)
Wiki letter w cropped.svg ផ្នែកនេះត្រូវការពង្រីក-សរសេរបន្ថែម។
របបខ្មែរក្រហម
អត្ថបទដើមចម្បង: កម្ពុជាប្រជាធិបតេយ្យ និង ខ្មែរក្រហម
ពេលដែលសង្គ្រាមវៀតណាមបានបញ្ចប់ របាយការណ៍យូសេដព្រាងទុកមួយបានកត់សម្គាល់ថាប្រទេសនេះបានប្រឈមនឹងការអត់ឃ្លាតនៅឆ្នាំ១៩៧៥ ជាមួយ៧៥%នៃសត្វសម្រាប់អូសទាញរបស់ប្រទេសបានបំផ្លិចបំផ្លាញ និងថាការដាំដុះស្រូវសម្រាប់ការប្រមូលផលលើកក្រោយនឹងត្រូវបានធ្វើដោយពលកម្មលំបាកលំបិនដោយប្រជាជនដែលទទួលអាហារមិនគ្រប់គ្រាន់យ៉ាងធ្ងន់ធ្ងរ។ របាយការណ៍នេះបានព្យាករថា
"ដោយគ្មានអាហារមកពីខាងក្រៅដ៏ច្រើននិងជំនួយគ្រឿងបរិក្ខារនោះ នឹងមានការអត់ឃ្លានរីករាលដាលចន្លោះពីឥឡូវនិងខែកុម្ភៈក្រោយ ... ពលកម្មទាសករ និងអត្រានៃការអត់ឃ្លានរបស់ប្រជាជននៃប្រទេសជាតិពាក់កណ្ដាល (ប្រហែលធ្ងន់ធ្ងរបំផុតក្នុងចំណោមអ្នកទាំងនោះដែលបានគាំទ្រសាធារណរដ្ឋនេះ) នឹងក្លាយជាការចៀសមិនរួចដ៏អាក្រក់សម្រាប់ឆ្នាំនេះ ហើយការបង្អត់ជាទូទៅនិងការរងទុក្ខវេទនានឹងអូសបន្លាយជាងពីររឺបីឆ្នាំក្រោយមុនពេលកម្ពុជាអាចទទួលបានស្រូវគ្រប់គ្រាន់ដោយខ្លួនឯង"។[៣៧]
ទង់ខ្មែរក្រហមនិងកម្ពុជាប្រជាធិបតេយ្យ
ក្រោយការឡើងកាន់អំណាច ដោយរដ្ឋាភិបាលលន់-ណុល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែក្រហមបានឈានមកដល់ភ្នំពេញ និងដណ្ដើមបានអំណាចនៅឆ្នាំ១៩៧៥។ របបនេះ បានដឹកនាំដោយប៉ុល-ពត បានផ្លាស់ប្ដូរឈ្មោះជាផ្លូវការនៃប្រទេសទៅជាកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានយកគំរូខ្លួនតាមចិនម៉ៅនិយមកំឡុងសម័យមហាលោតផ្លោះ។ របបនេះភ្លាមបានជម្លៀសចេញពីទីក្រុងនេះ និងបានបញ្ជូនប្រជាជនទាំងស្រុងតាមរយៈដំណើរដោយបង្ខំទៅកាន់គម្រោងការធ្វើការនៅជនបទ។ ពួកគេបានព្យាយាមកសាងកសិកម្មប្រទេសនេះឡើងវិញលើគំរូនៃសតវត្សទី១១ ដោយបានបដិសេធចោលវេជ្ជសាស្ត្រលោកខាងលិច និងបានបំផ្លិចបំផ្លាញវត្តអារាម បណ្ណាល័យ និងអ្វីៗដែលបានចាត់ទុកថាជារបស់លោកខាងលិច។ យ៉ាងហោចណាស់ខ្មែរមួយលាននាក់ ក្រៅពីប្រជាជនសរុប៨លាននាក់ បានស្លាប់ដោយសារការប្រហារជីវិត ការធ្វើការហួសកំណត់ ការអត់ឃ្លាន និងជំងឺ។[៣៨]
ការប៉ាន់ស្មានថាតើប្រជាជនប៉ុន្មានត្រូវបានសម្លាប់ដោយរបបខ្មែរក្រហមចាប់ពីចន្លោះប្រហែលពីមួយទៅបីលាននាក់ តួលេខដែលបានអះអាងជាទូទៅបំផុតគឺពីរលាននាក់ (ប្រហែលមួយភាគបីនៃប្រជាជន)។[៣៩][៤០] សម័យនេះបានផ្តល់ឱ្យមានការលើកឡើងពាក្យ វាលពិឃាត និងគុកទួលស្លែងបានក្លាយជាកន្លែងគេដឹងលឺគ្រប់គ្នាដោយសារប្រវត្តិនៃការសម្លាប់ដ៏ច្រើនរបស់វា។ រាប់រយពាន់នាក់បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់ថៃជិតខាង។ របបនេះបានកំណត់គោលដៅតម្រង់ដោយគ្មានសមមាត្រក្រុមជនជាតិភាគតិច។ ពួកឥស្លាមចាមបានរងទុក្ខនូវបន្សុទ្ធកម្មយ៉ាងធ្ងន់ធ្ងរដែលមានចំនួនច្រើនស្មើនឹងពាក់កណ្ដាលនៃអត្រាប្រជាជនរបស់ខ្លួនដែលបានប្រល័យជីវិត។[៤១]
នៅចុងទសវត្សឆ្នាំ១៩៦០ ជនជតិចិនប្រមាណ៤២៥០០០នាក់ដែលបានរស់នៅកម្ពុជា ក៏ប៉ុន្តែនៅឆ្នាំ១៩៨៤ ដោយសារតែការសម្លាប់របស់ខ្មែរក្រហម និងដោយសារតែនិរប្រវេសន្ត មានត្រឹមតែចិន៦១៤០០នាក់ទេដែលនៅសេសសល់ក្នុងប្រទេសនេះ។[៤២] បិតុភូមិនិវត្តន៍ដោយបង្ខំនៅឆ្នាំ១៩៧០ និងមរណភាពកំឡុងសម័យខ្មែរក្រហមប្រជាជនយួននៅកម្ពុជាចាប់ពីចន្លោះ២៥០០០០និង៣០០០០០នាក់នៅឆ្នាំ១៩៦៩ដល់៥៦០០០នាក់ដែលបានរាយការណ៍នៅឆ្នាំ១៩៨៤។[២៦] យ៉ាងណាក៏ដោយភាគច្រើនបំផុតនៃជនរងគ្រោះដោយរបបខ្មែរក្រហមគឺមិនមែនពួកជនជាតិភាគតិចទេ ក៏ប៉ុន្តែជាជនជាតិខ្មែរ។ ពួកអ្នកមានមុខវិជ្ជាជីវៈ ដូចជាពួកវេជ្ជបណ្ឌិត មេធាវីនិងគ្រូបង្រៀន ក៏ត្រូវបានគេកំណត់គោលដៅដែរ។ តាមរយៈលោករ៉បឺតឌ.-ខាបភ្លែន ពួកអ្នកពាក់វ៉ែនតាក៏ស្មើនឹងស្លាប់ដូចផ្កាយលឿងដែរ ពួកគេមើលទៅដូចជាមានសញ្ញានៃបញ្ញវន្តនិយម។[៣៨]
ការកាន់កាប់របស់វៀតណាម និង សម័យអន្តរកាល
អត្ថបទដើមចម្បង: កម្ពុជាសម័យទំនើប
ជើងឯក
នៅខែ វិច្ឆិកា ១៩៧៨ កងទ័ពវៀតណាមបានលុកលុយកម្ពុជាក្នុងការឆ្លើយតបនឹងការវាយឆ្មក់តាមព្រំដែនដោយពួកខ្មែរក្រហម ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។[៤៣] សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ជារដ្ឋនិយមសូវៀតដែលបានដឹកនាំដោយបក្សបដិវត្តន៍ប្រជាជនកម្ពុជា គណបក្សមួយដែលបានបង្កើតដោយពួកវៀតណាមក្នុងឆ្នាំ១៩៥១ និងបានដឹកនាំដោយក្រុមខ្មែរក្រហមដែលពួកគេបានរត់គេចពីកម្ពុជាដើម្បីចៀសវាងការធ្វើបន្សុទ្ធកម្មដោយប៉ុល-ពត និងតាម៉ុក ត្រូវបានបង្កើតឡើង។[៤៤] រដ្ឋនេះត្រូវបានសង្កេតមើលពេញទីដោយកងទ័ពវៀតណាមកំពុងកាន់កាប់ និងក្រោមការដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនៅភ្នំពេញ។ សព្វាវុធរបស់ខ្លួនបានមកពីវៀតណាមនិងសហភាពសូវៀត។ ជាការផ្ទុយទៅវិញនឹងរដ្ឋដែលបង្កើតថ្មី រដ្ឋាភិបាលមួយដែលនិរទេសសំដៅលើរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.) ត្រូវបានបង្កើតនៅឆ្នាំ១៩៨១ពីក្រុមបក្សពួកទាំងបី។ នេះបានផ្សំប្រកបដោយពួកខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយព្រះសីហនុ និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ។ សារតាំងរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយសហប្រជាជាតិ។ អ្នកតំណាងខ្មែរក្រហមនៅស.ប. ជួន-ប្រសិទ្ធិត្រូវបានទទួលបាន ប៉ុន្តែលោកត្រូវបានធ្វើការក្នុងការពិគ្រោះយោបល់ជាមួយពួកអ្នកតំណាងភាគីខ្មែរមិនមែនកុម្មុយនិស្ត។[៤៥][៤៦]
ពេញមួយទសវត្សឆ្នាំ១៩៨០ រ.ច.ក.ប. បានផ្គត់ផ្គង់ដោយចិន ថៃ សហរដ្ឋ[៤៧] និងសហរជាណាចក្រ[៤៨][៤៩] ដែលបានគ្រប់គ្រងប៉ែកខ្លះនៃប្រទេសនិងបានវាយប្រហារទឹកដីខ្លះដែលមិននៅក្រោមភាពត្រួតត្រារបស់ខ្លួន។ ការបដិសេធនៃវៀតណាមដើម្បីដកទ័ពថយពីកម្ពុជាបាននាំឱ្យមានទណ្ឌកម្មសេដ្ឋកិច្ច[៥០] ដោយស.រ. និងសម្ព័ន្ធមិត្តរបស់ខ្លួន បានធ្វើឱ្យការកសាងឡើងវិញមិនអាចទៅរួចយ៉ាងពិតប្រាកដ និងបន្សល់ឱ្យប្រទេសនេះលិចលង់យ៉ាងជ្រៅ។
កិច្ចប្រឹងប្រែងសន្តិភាពបានចាប់ផ្ដើមនៅប៉ារីសនៅឆ្នាំ១៩៨៩ក្រោមរដ្ឋកម្ពុជា ដោយការបញ្ចប់បង្ហើយពីរឆ្នាំក្រោយនៅខែ តុលា ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាពយោគយល់គ្នា។ ស.ប.ត្រូវបានផ្ដល់អាណ្ណត្តិដើម្បីអនុវត្តបទឈប់បាញ និងដោះស្រាយជាមួយពួកជនភៀសខ្លួននិងការដកហូតអាវុធដែលគេស្គាល់ថាជាអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។[៥១]
នៅឆ្នាំ១៩៩៣ ព្រះនរោត្តម-សីហនុត្រូវបានស្ដារជាព្រះមហាក្សត្រកម្ពុជាឡើងវិញ ក៏ប៉ុន្តែអំណាចទាំងអស់ក្នុងកណ្ដាប់ដៃនៃរដ្ឋាភិបាលដែលបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតដែលបានឧបត្ថម្ភដោយអ៊ុនតាក់។ ស្ថេរភាពបានបង្កើតឡើងបន្តបន្ទាប់ពីការប៉ះទង្គិចនេះត្រូវបានកក្រើកឡើងនៅឆ្នាំ១៩៩៧ដោយរដ្ឋប្រហារដឹកនាំដោយសហនាយករដ្ឋមន្ត្រីលោកហ៊ុន-សែនប្រឆាំងនឹងភាគីមិនមែនកុម្មុយនិស្តក្នុងរដ្ឋាភិបាល។[៥២] ភាគច្រើននៃពួកអ្នកនយោបាយមិនមែនកុម្មុយនិស្តត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ហ៊ុន-សែន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចប្រឹងប្រែងការកសាងឡើងវិញបានរីកចម្រើននិងនាំទៅដល់ស្ថេរភាពនយោបាយខ្លះតាមរយៈការទប់ដោយប្រជាធិបតេយ្យពហុបក្សក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។[៥៣] នៅខែ កក្កដា ២០១០ កាំង-ហ្គេកអ៊ាវធ្លាប់ជាសមាជិកខ្មែរក្រហមទីមួយហើយដែលបានរកឃើញថាមានកំហុសក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងតួនាទីរបស់គាត់ជាអតីតអ្នកបញ្ជាការនៃជំរុំប្រល័យស-២១។ គាត់ត្រូវបានគេកាត់ទោសដាក់គុកមួយជីវិត។[៥៤][៥៥] យ៉ាងណាមិញ លោកហ៊ុន-សែនបានប្រឆាំងនឹងការជំនុំជម្រះយ៉ាងធំទូលាយនៃអតីតឃាតកខ្មែរក្រហមដ៏ច្រើនណាមួយទៀតឡើយ។[៥៦] លោកនិយាយថានេះគឺដោយសារតែលោកចង់ជៀសវាងអស្ថេរភាពនយោបាយ។ យ៉ាងណាក៏ដោយ វាប្រហែលទំនងណាស់ដោយសារតែភាពទូទៅនៃអតីតខ្មែរក្រហមនៅថ្នាក់លើបំផុតនៃរចនាសម្ព័ន្ធរដ្ឋាភិបាលជាតិកម្ពុជានិងដែនដី។[ត្រូវការអំណះអំណាង]
ព្រះរាជាណាចក្រកម្ពុជា
US Navy 101025-N-6770T-204 U.S. Navy Cmdr. Joseph Keenan, right, commanding officer of the guided-missile frigate USS Crommelin (FFG 37).jpg
ក្រោយពីការមិនចុះសម្រុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសម្ព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល។
នយោបាយ
អត្ថបទដើមចម្បង: នយោបាយនៅកម្ពុជា និង បញ្ជីគណបក្សនយោបាយនៅកម្ពុជា
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួនអំណាចធំៗ ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន។
អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុម័ត/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន ជាអំណាចបញ្ចេញមតិ។
អំណាចនីតិប្រតិបត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។
អំណាចនីតិបញ្ញត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុម័តច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។
អំណាចតុលាការ ឋិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។
អំណាចសារព័ត៌មាន ជាអំណាចរបស់មហាជន ឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។
ព្រឹត្តិការណ៍សំខាន់
ព្រះអង្គម្ចាស់នរោត្តម-សីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុនរោត្តម-សីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសម្រេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំណូលរបស់ប្រជាជន។
រដ្ឋាភិបាល
ព្រះបាទនរោត្តម-សីហមុនី
នយោបាយជាតិនៅកម្ពុជាចូលរួមក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ជាតិនៅឆ្នាំ១៩៩៣។ រដ្ឋាភិបាលនេះគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលបានដំណើរការជាប្រជាធិបតេយ្យអ្នកតំណាងអាស្រ័យសភា។ នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីមួយរូបដែលបានកាន់ដោយហ៊ុន-សែនតាំងពីឆ្នាំ១៩៨៥ គឺជាប្រមុខរដ្ឋាភិបាល ដែលកាលណោះព្រះមហាក្សត្រកម្ពុជា (ថ្មីៗនរោត្តម-សីហមុនី) គឺជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមការប្រឹក្សានិងជាមួយការយល់ស្របដោយរដ្ឋសភា។
នាយករដ្ឋមន្ត្រីនិងអ្នកដែលត្រូវគេតែងតាំងជារដ្ឋមន្ត្រីប្រើប្រាស់អំណាចនីតិប្រតិបត្តិ គ្រានោះដែលអំណាចនីតិបញ្ញត្តិត្រូវបានចែករំលែកដោយនីតិប្រតិបត្តិ និងសភាតំណាងរាស្ត្រកម្ពុជាទ្វីសភា ដែលប្រកបដោយវិមានជាន់ទាប រដ្ឋសភា និង វិមានជាន់ខ្ពស់ ព្រឹទ្ធសភា។ ពួកសមាជិកនៃសភាមាន១២៣អាសនៈត្រូវបានជ្រើសតាំងតាមរយៈប្រព័ន្ធតំណាងសមាមាត្រ និងប្រើសម្រាប់រយៈពេលអតិបរមាប្រាំៗឆ្នាំ។ ព្រឹទ្ធសភាមាន៦១អាសនៈ ពីរក្នុងចំណោមអាសនៈនោះត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីរទៀតដោយរដ្ឋសភា និងនៅសល់បានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពី២៤ខេត្ត-ក្រុងកម្ពុជា។ ពួកព្រឹទ្ធសមាជិកបម្រើការរយៈកាលប្រាំមួយឆ្នាំម្ដង។
នៅថ្ងៃ ១៤តុលា ២០០៤ ព្រះមហាក្សត្រនរោត្តម-សីហមុនីត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកពិសេសប្រាំបួនរូប ផ្នែកនៃដំណើរការជ្រើសរើសមួយនោះគឺត្រូវបានដាក់ប្រារព្ធឡើងភ្លាមៗ បន្ទាប់ពីការដាក់រាជ្យនៃព្រះបាទនរោត្តម-សីហនុបានមួយសប្ដាហ៍។ ការជ្រើសរើសនៃព្រះសីហមុនីត្រូវបានយល់ព្រមដោយលោកនាយករដ្ឋមន្ត្រីហ៊ុន-សែននិងអ្នកនាំពាក្យរដ្ឋសភាព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ (ព្រះភាតារួមបិតានិងឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ) គឺជាសមាជិកទាំងពីររូបនៃក្រុមប្រឹក្សារាជបល្ល័ង្ក។ ព្រះអង្គត្រូវបានលើកឡើងឱ្យសោយរាជ្យនៅភ្នំពេញនៅថ្ងៃ ២៩តុលា ២០០៤។
គណបក្សប្រជាជនកម្ពុជា (គ.ប.ក.) គឺជាគណបក្សដឹកនាំដ៏សំខាន់នៅកម្ពុជា។ គ.ប.ក.កាន់កាប់សភាជាន់ទាបនិងជាន់ខ្ពស់នៃសភាតំណាងរាស្ត្រ ដែលមាន៧៣អាសនៈក្នុងរដ្ឋសភានិង៤៣អាសនៈក្នុងព្រឹទ្ធសភា។ គណបក្សប្រឆាំងសមរង្ស៊ីគឺជាគណបក្សធំទីពីរនៅកម្ពុជាមាន២៦អាសនៈក្នុងរដ្ឋសភានិង២អាសនៈក្នុងព្រឹទ្ធសភា។
នាយករដ្ឋមន្ត្រីហ៊ុន-សែន។
លោកហ៊ុន-សែននិងរដ្ឋាភិបាលរបស់លោកបានជួបប្រទះភាពចម្រូងចម្រាស់ជាច្រើន។ លោកហ៊ុន-សែនធ្លាប់ជាអតីតមេបញ្ជាការខ្មែរក្រហមដែលដើមឡើយត្រូវបានប្រគល់តំណែងដោយពួកវៀតណាម និង បន្ទាប់មកពួកវៀតណាមបានចាកចេញពីប្រទេសនេះ ដោយថែរក្សាតំណែងបុរសខ្លាំងរបស់លោកតាមរយៈអំពើហិង្សា និងការសង្កត់សង្កិននៅពេលណាបានគិតថាចាំបាច់។[៥៧] នៅឆ្នាំ១៩៩៧ ដោយការខ្លាចអំណាចដែលកំពុងកើនឡើងនៃសហនាយករដ្ឋមន្ត្រីរបស់លោក ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ លោកហ៊ុនបានផ្ដើមរដ្ឋប្រហារមួយ ដោយការប្រើប្រាស់កងទ័ពដើម្បីបន្សុទ្ធព្រះរណឫទ្ធិនិងពួកអ្នកគាំទ្រទ្រង់។ ព្រះរណឫទ្ធិត្រូវបានបណ្ដេញចេញពីតំណែងនិងបានគេចព្រះកាយទៅប៉ារីស គ្រានោះពួកអ្នកប្រឆាំងហ៊ុន-សែនត្រូវបានចាប់ខ្លួន ធ្វើទារុណកម្មនិងអ្នកខ្លះត្រូវបានសម្លាប់ភ្លាមៗមួយរំពេច។[៥៧][៥៨]
ក្នុងការគាបសង្កត់ខាងនយោបាយ រដ្ឋាភិបាលកម្ពុជាត្រូវបានគេចោទប្រកាន់អំពីអំពើពុករលួយក្នុងការលក់ដីក្នុងផ្ទៃក្រឡាធំៗទៅអោយវិនិយោគិនបរទេសដែលជាលទ្ធផលក្នុងការបណ្ដេញចេញនូវ អ្នកភូមិរាប់ពាន់នាក់[៥៩] ដូចគ្នាដែរការទទួលសំណូកក្នុងការដោះដូរសម្រាប់ការផ្ដល់ឱ្យធ្វើអាជីវកម្មភោគទ្រព្យប្រេងនិងធនធានរ៉ែរបស់កម្ពុជា។[៦០] កម្ពុជាត្រូវគេចុះបញ្ជីជានិច្ចជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលពុករលួយបំផុតក្នុងលោក។[៦១][៦២][៦៣]
រចនាសម័្ពន្ច
រចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា មាន៖
ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញត្តិ (មានតួនាទី អនុម័តច្បាប់)
រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ (ព្រាងច្បាប់ និងអនុវត្តច្បាប់ ដែលបានសម្រេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)
កងទ័ព
អត្ថបទដើមចម្បង: កងទ័ពយោធពលខេមរភូមិន្ទ
នាយទាហានកងទ័ពជើងទឹកកម្ពុជាអង្កេតបញ្ជាការដ្ឋានជើងហោះហើរកំឡុងលំហាត់សមុទ្រកម្ពុជា-ស.រ.២០១១។
កងយោធពលខេមរភូមិន្ទ កងទ័ពជើងទឹកកម្ពុជា កងទ័ពអាកាសកម្ពុជា និងកងរាជអាវុធហត្ថ ដោយរួមទៅបង្កើតបានកងទ័ពយោធពលខេមរភូមិន្ទ ក្រោមបញ្ជការនៃក្រសួងការពារជាតិ ដែលបានធ្វើប្រមុខលើដោយនាយករដ្ឋមន្ត្រីកម្ពុជា។ ព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីគឺមេបញ្ជការជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) និងនាយករដ្ឋមន្ត្រីហ៊ុន-សែនរបស់ប្រទេសនេះកាន់តំណែងអគ្គមេបញ្ជការជាក់ស្ដែង។
ការបញ្ចូលនូវរចនាសម្ព័ន្ធបញ្ជាការឡើងវិញនៅដើមឆ្នាំ២០០០គឺការផ្ដើមគន្លឹះសំខាន់ចំពោះការរៀបចំកងទ័ពកម្ពុជាឡើងវិញ។ នេះបានមើលឃើញក្រសួងការពារបង្កើតឱ្យមានអគ្គនាយកដ្ឋានចំណុះបីដែលទទួលខុសត្រូវចំពោះការដឹកនាំភស្តុភារនិងហិរញ្ញវត្ថុ សេវាកម្មសម្ភារៈនិងបច្ចេកទេស និងសេវាកម្មការពារក្រោមទីបញ្ជាការដ្ឋានជាន់ខ្ពស់ (ប.ជ.)។
រដ្ឋមន្ត្រីការពារជាតិគឺលោកឧត្តមសេនីយ៍ទៀ-បាញ់បានបម្រើការជារដ្ឋមន្ត្រីការពារតាំងពីឆ្នាំ១៩៧៩។ រដ្ឋលេខាធិការសម្រាប់ក្រសួងការពារជាតិគឺចាយ-សាំងយុននិងប៉ោ-ប៊ុនស៊្រឺ។ អគ្គមេបញ្ជាការថ្មីនៃក.យ.ខ.ភ.និងត្រូវបានជំនួសដោយឧបៈលោក លោកឧត្តមសេនីយ៍ប៉ុល-សារឿន ដែលជាអ្នកស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនដ៏យូរមកហើយ។ មេបញ្ជការកងទ័ពគឺលោកឧត្តមសេនីយ៍មាស-សុភា និងនាយអគ្គសេនាធិការកងទ័ពគឺលោកជា-សារ៉ាន់។
នៅឆ្នាំ២០១០ កងទ័ពយោធពលខេមរភូមិន្ទបានផ្សំឡើងប្រហែលនាយទាហាន២១០០០០នាក់។ ការចំណាយកងទ័ពកម្ពុជាសរុបឈរនៅ៣%នៃផ.ស.ស.ជាតិ។ កងរាជអាវុធហត្ថកម្ពុជាសរុបច្រើនជាង៧០០០នាក់។ កិច្ចការអសេនិករបស់ខ្លួនរួមមានការផ្ដល់សន្តិសុខ និងសន្តិភាពសាធារណៈ ដើម្បីស៊ើបអង្កេតនិងទប់ស្កាត់បទឧក្រិដ្ឋដែលបានរៀបចំឡើង ភេរវកម្ម និងក្រុមហិង្សាផ្សេងៗ ដើម្បីការពារកម្មសិទ្ធិរដ្ឋនិងសាធារណៈ ដើម្បីជួយនិងសង្គ្រោះពួកអសេនិកជននិងកម្លាំងសង្គ្រោះបន្ទាន់ផ្សេងៗក្នុងករណីសង្គ្រោះបន្ទាន់ គ្រោះធម្មជាតិ កាលាហលអសេនិក និងការប៉ះទង្គិចប្រដាប់អាវុធ។
ទំនាក់ទំនងការបរទេស
អត្ថបទដើមចម្បង: ទំនាក់ទំនងការបរទេសកម្ពុជា
ឯកអគ្គរាជទូតថៃ-វណ្ណាបង្ហាញសារតាំងរបស់លោកដល់លោកប្រធានាធិបតីឌ្មីតទ្រី-មីដឌ្វីឌិវនៅថ្ងៃ ១៨តុលា ២០១០។
រដ្ឋមន្ត្រីការបរទេសហោ-ណាំហុងជួបជាមួយរដ្ឋលេខាធិការស.រ.ហឹលឡឺរី ឃ្លិនថឹននៅបុរីញូវយ៉កនៅឆ្នាំ២០០៩។
ទំនាក់ទំនងការបរទេសកម្ពុជាត្រូវបានកាន់ដោយក្រសួងការបរទេសក្រោមឯ.ឧ.ហោ-ណាំហុង។
កម្ពុជាជាសមាជិកមួយនៃសហប្រជាជាតិតាំងពីថ្ងៃទី ១៤ធ្នូ ឆ្នាំ ១៩៥៥ មកម្ល៉េះ ហើយក៏ជាសមាជិកនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ ក៏ជាសមាជិកមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី (ធ.អ.អ.) ជាសមាជិកអាស៊ាននៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ និងបានចូលរួមអ.ព.ព.នៅថ្ងៃ ១៣តុលា ២០០៤។ នៅឆ្នាំ២០០៥ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើតសម្ភោធនៅម៉ាឡេស៊ី។ ថ្ងៃ ២៣វិច្ឆិកា ២០០៩ កម្ពុជាបានជំនួសវិញនូវសមាជិកភាពរបស់ខ្លួនទៅក្នុងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (ភ.ថ.ប.អ.)។[៦៤] កម្ពុជាដំបូងបានក្លាយជាសមាជិកមួយនៃភ.ថ.ប.អ.នៅថ្ងៃ ៦កុម្ភៈ ១៩៥៨ ក៏ប៉ុន្តែបានដកសមាជិកភាពវិញនៅថ្ងៃ ២៦មីនា ២០០៣។[៦៥] កម្ពុជាបានបង្កើតឡើងនូវទំនាក់ទំនងការទូតជាមួប្រទេសជាច្រើន រដ្ឋាភិបាលនេះរាយការណ៍ថាស្ថានទូតម្ភៃក្នុងប្រទេសនេះ[៦៦] រួមមានពួកអ្នកជិតខាងអាស៊ីនិងប្រទេសទាំងនោះក្នុងចំណោមពួកអ្នកដើរតួសំខាន់កំឡុងកិច្ចចរចាសន្តិភាពប៉ារីស រួមមានស.រ. អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប (ស.អ.) ជប៉ុន និងរុស្ស៊ី[៦៧] ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី រួមមាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតលាវ សាធារណរដ្ឋកូរ៉េខាងត្បូង សាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង និងព្រះរាជាណាចក្រថៃ។ ជាលទ្ធផលមួយនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួន អង្គការសប្បុរសធម៌ផ្សេងៗបានជួយជាមួយតម្រូវការហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងអសេនិក។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋនិងកម្ពុជាបានពង្រឹង។ ស.រ.គាំទ្រដល់កិច្ចប្រឹងប្រែងនៅកម្ពុជាដើម្បីប្រឆាំងនឹងភេរវកម្ម កសាងស្ថាប័នប្រជាធិបតេយ្យ លើកកម្ពស់សិទ្ធិមនុស្ស លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ សម្រេចការទទួលខុសត្រូវដែលអាចទៅរួចពេញទីបំផុតរបស់ពួកអាមេរិកដែលខកខានចាប់ពីសម័យសង្គ្រាមវៀតណាម និងដើម្បីនាំយុត្តិធម៌ទាំងប៉ុន្មានដែលទទួលខុសត្រូវច្រើនបំផុតចំពោះការរំលោភបំពាននៃច្បាប់មនុស្សធម៌អន្តរជាតិបានប្រព្រឹត្តក្រោមរបបខ្មែរក្រហម។ ចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយចិននៅកម្ពុជាបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់រួមជាមួយការបញ្ចប់នៃសង្គ្រាមត្រជាក់។ ប្រទេសនេះទទួលបានឥទ្ធិពលជាច្រើន រួមមានទំនាក់ទំនងជិតស្និទជាមួយអតីតព្រះបាទនរោត្តម-សីហនុ ពួកសមាជិកជើងចាស់នៃរដ្ឋាភិបាលកម្ពុជា និងសហគមន៍ជនជាតិចិននៅកម្ពុជា។ មានការដោះដូរកម្រិតខ្ពស់ជាទៀងទាត់រវាងប្រទេសទាំងពីរ។ ជប៉ុនជាអ្នកបរិច្ចាគដ៏សំខាន់មួយចំពោះការធ្វើឱ្យបានល្អឡើងវិញនិងការកសាងឡើងវិញដោយហេតុបេសកកម្មអាជ្ញាធរអន្តរកាលស.ប. (អ៊ុនតាក់)ទម្រង់ជាន់ខ្ពស់និងការបោះឆ្នោតនៅឆ្នាំ១៩៩៣។ ជប៉ុនបានផ្ដល់១,២ ១០០កោដិ$ស.រ.នៅក្នុងជំនួយអភិវឌ្ឍន៍ឯនាយសមុទ្រ (ជ.អ.ន.)កំឡុងសម័យនេះចាប់តាំងពីឆ្នាំ១៩៩២ និងនៅតែជាប្រទេសម្ចាស់ជំនួយកំពូលរបស់កម្ពុជាដដែល។
គ្រានោះដែរ ការបែកបាក់យ៉ាងហិង្សានៅទសវត្សឆ្នាំ១៩៧០ និង៨០បានកន្លងផុតទៅជម្លោះព្រំដែនជាច្រើនរវាងកម្ពុជានិងពួកអ្នកជិតខាងរបស់ខ្លួនស្ថិតនៅយូរដដែល។ គ្មានកិច្ចព្រមព្រៀងលើកោះឆ្ងាយពីច្រាំងនិ ងផ្នែកនានានៃព្រំដែនជាមួយវៀតណាមនិងមិនបានកំណត់ព្រំដែនសមុទ្រនិងតំបន់ព្រំដែននានាជាមួយថៃឡើយ។ ទាំងកងទ័ពកម្ពុជានិងថៃបានប៉ះទង្គិចលើដីគោកភ្លាមៗនៅក្បែរប្រាសាទព្រះវិហារ ដែលនាំទៅដល់ការធ្វើឱ្យខូចទំនាក់ទំនងគ្នា។ តុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៦២ បានប្រគល់ប្រាសាទនេះឱ្យកម្ពុជា ក៏ប៉ុន្តែមិនបានច្បាស់លាស់ចំពោះដីខ្លះដែលនៅជុំវិញនោះ។ ប្រទេសទាំងពីរបានស្ដីបន្ទោសគ្នាចំពោះការបាញ់ដំបូង និងបានប្រកែកការចូលទឹកដីគ្នាទៅវិញទៅមក។
ជម្លោះអន្តរជាតិ
ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទសវត្សបានកន្លងផុតទៅ ជម្លោះព្រំដែនរវាងកម្ពុជា និង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និងព្រំប្រទល់ខ្លះទៅក្នុងប្រទេសវៀតណាម និង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់ និងតំបន់ព្រំដែនខាងប្រទេសថៃ។
ខែ មករា ២០០៣ កុប្បកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃស៊ុវណាន់-ខុងយិង លើប្រាសាទអង្គរវត្តបានផ្សព្វផ្សាយលើ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រីហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។ ព្រំដែនត្រូវបានបើកឱ្យ ដំណើរការឡើងវិញនៅថ្ងៃទី ២១ ខែ មីនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចំណាយ ៦លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និងយល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។
ចំណាត់ថ្នាក់អន្តរជាតិ
អង្គការ ការស្ទាបស្ទង់ ចំណាត់ថ្នាក់ ពិន្ទុ
ធនាគារពិភពលោក លិបិក្រមការសម្រួលការធ្វើធុរកិច្ច (២០១២) ១៣៨ក្នុងចំណោម១៨៣ ៧៥,៤%
តម្លាភាពអន្តរជាតិ លិបិក្រមការដឹងថាមានអំពើពុករលួយ (២០១២) ១៦៤ក្នុងចំណោម១៨៤ ៨៩,១៣%
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លិបិក្រមអភិវឌ្ឍន៍មនុស្ស (២០១២) ១៣៩ក្នុងចំណោម១៨៤ ៧៥,៥%
ក្រុមប្រឹក្សាមាសពិភពលោក ការបម្រុងមាស (២០១០) ៦៥ក្នុងចំណោម១១០ ៦០%
អ្នករាយការណ៍គ្មានព្រំដែន លិបិក្រមសេរីភាពសារព័ត៌មានទូទាំងពិភពលោក (២០១២) ១១៧ក្នុងចំណោម ៦៥,៣%
មូលនិធិកេរ្តិ៍មរតក លិបិក្រមសេរីភាពសេដ្ឋកិច្ច (២០១២) ១០២ក្នុងចំណោម១៧៩ ៥៧%
របាយការណ៍ការប្រកួតប្រជែងសកល វេទិកាសេដ្ឋកិច្ចពិភពលោក (២០១២) ៩៧ក្នុងចំណោម១៤២ ៦៨,៣%
លិបិក្រមសន្តិភាពសកល វិទ្យាស្ថានសេដ្ឋកិច្ចវិទ្យានិងសន្តិភាព (២០១២) ១០៨ក្នុងចំណោម១៤២ ៦៨,៣%
សហប្រជាជាតិ លិបិក្រមការអប់រំ(២០១២) ១៣២ក្នុងចំណោម១៧៩ ៧៣,៧%
ភូមិសាស្ត្រ
អត្ថបទដើមចម្បង: ភូមិសាស្ត្រកម្ពុជា
ភ្នំដងរែកនៅភាគខាងជើងកម្ពុជា
ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។
កម្ពុជាមានក្រឡាផ្ទៃ១៨១០៣៥សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲ្យប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវឌ្ឍលើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ ប្រទេសនេះមានព្រំដែនទល់នឹងថៃនៅភាគខាងជើងនិងខាងលិច៨០០គ.ម និងលាវនៅភាគខាងកើតឆៀងខាងជើង៥៤១គ.ម និងវៀតណាមនៅភាគខាងកើត និងខាងកើតឆៀងខាងត្បូង១២២៨គ.ម។ វាមានខ្សែច្រាំងសមុទ្រ៤៤៣សហាតិមាត្រ រឺ គីឡូម៉ែត្រ (២៧៥ ម៉ាយ) តាមបណ្ដោយឈូងសមុទ្រថៃ។
ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិច ជម្រៅមធ្យមសម្បូរជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ចឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយឡំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្យល់អាកាសបរិសុទ្ធ។
ទ្រង់ទ្រាយ និងទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲ្យមានការលំបាក ដល់ការអភិវឌ្ឍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
ទេសភាពកម្ពុជាត្រូវបានកំណត់លក្ខណៈដោយវាលទំនាបកណ្ដាលដែលព័ទ្ធជុំវិញដោយដីខ្ពស់និងភ្នំទាបៗនិងរួមមានបឹងទន្លេសាប និងការលាតសន្ធឹងនៃដីសណ្ដទន្លេមេគង្គខ្ពស់ៗ។ ការលាតសន្ធឹងទៅខាងក្រៅចាប់ពីតំបន់កណ្ដាលនេះគឺជាវាលទំនាបចន្លោះៗ ដែលមានព្រៃឈើស្ដើង និងការកើនឡើងកម្ពស់ចាប់ពីប្រហែល២០០មាត្រ (៦៥០ភ្វីត)លើកម្រិតទឹកសមុទ្រ។ ទៅខាងជើងវាលទំនាបកម្ពុជាទល់នឹងចំណោតថ្មភក់ ដែលបង្កើតនូវចំណោតថ្មទល់មុខគ្នាទៅភាគខាងត្បូងដែលសន្ធឹងច្រើនជាង៣២០សហាតិមាត្រ រឺ គីឡូម៉ែត្រ(២០០ ម៉ាយ) ចាប់ពីខាងលិចទៅខាងកើត និងងើបឡើងទល់ទៅលើវាលទំនាបដល់កម្ពស់ពី១៨០ទៅ៥៥០មាត្រ រឺ ម៉ែត្រ(៦០០ដល់១៨០០ភ្វីត)។ ចំណោតនេះកំណត់នូវព្រំដែនខាងត្បូងនៃជួរភ្នំដងរែក។
លំហូរទៅខាងត្បូងឆ្លងកាត់តំបន់ខាងកើតប្រទេសនេះគឺទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជាដែលប្រជាជនកម្ពុជាពឹងផ្អែកសម្រាប់ទទួលទាននឹងប្រកបរបរអាជីវកម្មដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ភាគខាងកើតនៃមេគង្គ វាលទំនាបចន្លោះៗផុសឡើងបន្តិចម្ដងៗជាមួយដែនដីខ្ពស់ភាគខាងកើត ជាតំបន់ដែលសម្បូរដោយព្រៃភ្នំនិងខ្ពង់រាបខ្ពស់ៗដែលលាតចូលទៅក្នុងប្រទេសលាវ និងវៀតណាម។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០- ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឦសានប្រទេសថៃ។ នៅភាគខាងលិចឆៀងខាងត្បូង បណ្ដុំដែនដីលើពីរផ្សេងគ្នានៃកម្ពុជា គឺជួរភ្នំក្រវាញ និងជួរភ្នំដំរី បង្កើតតំបន់ដែនដីខ្ពស់មួយផ្សេងទៀតដែលគ្របដណ្ដប់ភាគច្រើននៃតំបន់ដែនដីរវាងបឹងទន្លេសាប និងឈូងសមុទ្រថៃ។ ក្នុងតំបន់ដាច់ស្រយាលនិងគ្មានមនុស្សនៅដ៏ធំនេះ ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់បំផុតរបស់កម្ពុជា ងើបឡើងដល់កម្ពស់១៨១៣មាត្រ រឺម៉ែត្រ (៥៩៤៩ភ្វីត)។ តំបន់ច្រាំងសមុទ្រភាគខាងត្បូងដែលជាប់នឹងឈូងសមុទ្រថៃគឺជាចម្រៀកដែនដីខ្ពស់ចង្អៀតមួយ ដែលបានគ្របដណ្ដប់ដោយព្រៃឈើដ៏ច្រើននិងមានមនុស្សរស់នៅរាយប៉ាយ ដែលនៅឃ្លាតឆ្ងាយពីវាលទំនាបកណ្ដាលដោយដែនដីខ្ពស់ៗនៅខាងលិចឆៀងខាងត្បូង។
ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ លក្ខណៈពិសេសភូមិសាស្ត្រប្លែកបំផុតគឺជំនន់នៃបឹងទន្លេសាប ដែលវាស់ទៅប្រហែល២៥៩០សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ (១០០០ ម៉ាយ ការ៉េ) កំឡុងរដូវប្រាំង និងរីកឡើងប្រហែល២៤៦០៥សហាតិមាត្រការ៉េ រឺគីឡូម៉ែត្រការ៉ែ (៩៥០០ ម៉ាយ ការ៉េ) កំឡុងរដូវវស្សា។ នេះបាននាំឱ្យមានមនុស្សរស់នៅដ៏ច្រើននៅវាលទំនាប ដែលត្រូវទុកសម្រាប់ការដាំដុះស្រូវឡើងទឹក ជាដែនដីបេះដូងនៃកម្ពុជា។ ភាគច្រើននៃតំបន់នេះត្រូវបានគេកំណត់ជាតំបន់អភិរក្សជីវមណ្ឌល។
3. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោងទៅតាម គោលការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖
តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចម្រុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ពញាក្រែក មេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ រួមមានជនជាតិកួយ និង ស្ទៀង។
តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង សំរែ ជាដើម។
តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ។ ខេត្តទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ខេត្តព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពង់រាប វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ទុរេន។ល។ ជាពិសេស តំបន់នេះសម្បូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ខេត្តព្រះសីហនុ មាន២២ និងខេត្តកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម ។ ឈូងសមុទ្រកម្ពុជាមាន ជម្រៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ ។ ជម្រៅទឹកជាមធ្យម ៥០ម៉ែត្រ ជម្រៅគិតជា អតិបរមាមិនលើស ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា ។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ខេត្តកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ។ ប្រជាជនដែលមាននៅក្នុងតំបន់ខ្ពង់រាប និងភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។[៦៨]
អាកាសធាតុ
អត្ថបទដើមចម្បង: អាកាសធាតុកម្ពុជា
ខ្លាឃ្មុំព្រះអាទិត្យ
អាកាសធាតុកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ត្រូវបានគ្របដណ្ដប់ដោយខ្យល់មូសុង ដែលគេស្គាល់ថាក្ដៅហើយសើមនៅតំបន់និវត្តន៍ ពីព្រោះតែភាពផ្សេងនៃរដូវកាលដែលបានកត់សម្គាល់ខុសគ្នា។
កម្ពុជាមានសីតុណ្ហភាពរវាងពី២១ ដល់ ៣៥ °C (៦៩,៨ ដល់៩៥ °F) និងមានលំអានជាមូសុងនិវត្តន៍។ មូសុងនិរតីបោះចូលទៅដីគោកដែលនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃនិងមហាសមុទ្រឥណ្ឌាចាប់ពីខែឧសភាដល់ខែតុលា។ មូសុងឦសាននាំមកនូវរដូវប្រាំង ដែលបន្តចាប់ពីខែវិច្ឆិកាដល់ខែមីនា។ ប្រទេសនេះឆ្លងកាត់ការធ្លាក់ភ្លៀងយ៉ាងច្រើនបំផុតចាប់ពីខែកញ្ញាដល់ខែតុលាជាមួយកំឡុងរដូវប្រាំងដែលផ្ដើមឡើងចាប់ពីខែមករាដល់ខែកុម្ភៈ។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។
កម្ពុជាមានរដូវពីរផ្សេងគ្នា។ រដូវវស្សា ដែលចាប់ផ្ដើមពីខែឧសភាដល់ខែតុលា អាចឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់២២ °C (៧១,៦ °F)និងត្រូវបាននាំមកជាទូទៅជាមួយភាពសើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកាដល់ខែមេសានៅពេលនោះសីតុណ្ហភាពអាចកើនឡើងរហូតដល់៤០ °C (១០៤ °F)ក្បែរខែមេសា។ ទឹកជំនន់ដ៏មហន្តរាយបានកើតឡើងនៅឆ្នាំ២០០១និងម្ដងទៀតនៅឆ្នាំ២០០២ ដែលកម្រិតទឹកជំនន់ខ្លះស្ទើរតែរាល់ឆ្នាំ។